​រុះរើ​បញ្ជរ​បង់ប្រាក់​នៅ​ស្ពាន​ផាត់​ព្រែក​ព្នៅ​ក្រោយពី​ឯកជន​ប្រគល់​មកឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ​

678

(​ភ្នំពេញ​)៖​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​គិត​មកដល់​ថ្ងៃទី​១៨ ខែតុលា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការរុះរើ​បញ្ជរ​ប​ង់​ប្រាក់​នៅ​ស្ពាន​លី យុង​ផាត់​ហៅ​ស្ពាន​ព្រែក​ព្នៅ​សម្រេចបាន ៥០​ភាគរយ​ហើយ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ដោយ​មិន​យកប្រាក់​។ តប​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ក៏​ដូច​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន ។​

គួរ​បញ្ជាក់ថា​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​បានសំរេច​ទិញយក​ស្ពាន​និង​ផ្លូវ​លី​យ៉ុង​ផាត់​មកក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ​វិញ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ដោយ​មិន បង់ប្រាក់ ចាប់តាំងពី​ម៉ោង​០០​យប់​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៧​កន្លងមកនេះ​។​

ពិធី​ប្រគល់ និង​ទទួល​ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់​នៃ​ក្រុមហ៊ុន​L.Y.Pgroup​របស់លោក​ឧ​កញ្ញា​លី​យ៉ុង​ផាត់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ធ្វើឡើង​រសៀល​ថ្ងៃទី​១៥​តុលា​កន្លងមកនេះ​រួចហើយ​ដែរ​។​គឺមាន​ការចូលរួម​ពី​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​តំណាង​ក្រុមហ៊ុន​L.Y.P group​។​

​ស្ពាន​និង​ផ្លូវ​លី​យ៉ុង​ផាត់​ព្រែក​ព្នៅ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​ទៅ​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ​ដោយ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​បានសំរេច​ទិញយក​ផ្លូវ​និង​ស្ពាន​នេះ​មក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នកគ្រប់គ្រង​និង​ថែទាំ​វិញ​ដើម្បី​ទុកឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​ឥត​បង់ប្រាក់​។​

ស្ពាន​ព្រែក​ព្នៅ​មាន​ប្រវែង​៩៩៦​ម៉ែត្រ​និង​ផ្លូវ​ត​ភ្ជាប់​ប្រវែង​៨.១៧០​ម៉ែត្រ​និង​បានដាក់​ឲ្យ​ដំណើរការ​តាំងពី​ឆ្នាំ​២០០៨​មកជា​ប្រភេទ​ស្ពាន​ឆ្លងកាត់​យកប្រាក់​(B.O.T)​ដែល​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន​L.Y.P group​។​

ក្រោយពី​ឯកជន​ប្រគល់​ស្ពាន​លី​យ៉ុង​ផាត់​ព្រែក​ព្នៅ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រប់គ្រង​វិញ​នោះ​ស្ពាន​នេះ​នឹងត្រូវ​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​ព្រែក​ព្នៅ​វិញ​នាពេលខាងមុខ​ហើយ​ការសំរេចចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​គឺ​ពិតជា​បាន​ផល​ប្រ​យោ​ជ​ន៏​ដ៏​ច្រើន​លើសលប់​មកដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​៕S/​ដោយ​៖​រ៉ា​ម៉ន

​រុះរើ​បញ្ជរ​បង់ប្រាក់​នៅ​ស្ពាន​ផាត់​ព្រែក​ព្នៅ​ក្រោយពី​ឯកជន​ប្រគល់​មកឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ​