​រូបសំណាក​លោកតា​សួង​ត្រូវ​សាង់សង់​នៅ​រង្វង់​មូល​ស្រុក​គូលែន​

2140

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រូបសំណាក​លោកតា​សួង​(​អ្នក​ស​ញ្ចាំ​ង​ភ្នំ​ត្បែង​)​ត្រូវបានធ្វើ​ការសាងសង់​នៅ​រង្វង់​មូល​ស្រុក​គូលែន ដើម្បី​ទុកជា​ទីសក្ការៈ​សម្រាប់​ប្រជាពលរដ្ឋ​គោរពបូជា​។ ការសាងសង់​នេះ គឺ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​មានការ​ជួយឧបត្ថម្ភ​ថវិកា ចូលរួម​កសាង​ដោយ​សប្បុរសជន​ជាច្រើនរូប​ទៀត​។​

​រូបសំណាក​លោកតា​សួង​ត្រូវ​សាង់សង់​នៅ​រង្វង់​មូល​ស្រុក​គូលែន​


​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ រួមជាមួយ​លោក​អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត និង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​សកម្មភាព​សាងសង់​រូបសំណាក​លោកតា​សួង និង​បានរៀបចំ​ជើងពាន​ទ្រ​រូបសំណាក​លោកតា​សួង។

ដើម្បី​ការពារ​កុំ​ក្មេង​លេង ឫ​ក៏​រុញច្រាន​បណ្តាល​ឲ្យ​ដួល​នាំ​ឲ្យ មានការ​ខូចខាត​។ ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត និង​ក្រុមការងារ​ក៏បាន​អុជ​ធូប​សុំ​សេចក្តីសុខ​សេចក្តីចំរើន ពី​បារមី​លោកតា​សួង​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ផងដែរ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ និង​ជា​អ្នកទទួល​ការសាងសង់​រូបសំណាក លោកតា​សួង​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា ការកសាង​រូបសំណាក​លោកតា​សួង ឬ​អ្នក​ស​ញ្ចាំ​ង​ភ្នំ​ត្បែង​នេះ ។គឺ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ហើយ​ថវិកា​សម្រាប់​សាងសង់​នេះ គឺ​មួយផ្នែក​ជា​ថវិកា​របស់លោក​អភិបាលខេត្ត និង​ក្រុមគ្រួសារ និង​ថវិកា​របស់លោក​ផ្ទាល់ ហើយក៏​មានការ​ចូលរួម​ពី​សប្បុរសជន​ជាច្រើន​ទៀតផង​ដែរ​។​

​លោក សំ លាង​ទ្រី បាន​ឲ្យ​ដឹង​ទៀតថា រូបសំណាក​លោកតា​សួង​នេះ គឺ​ចាប់ផ្តើម​សាងសង់​នៅ​ខែមេសា​ឆ្នាំ​២០១៨ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

សូមបញ្ជាក់ថា នៅក្នុង​ខេត្តព្រះវិហារ ដែលជា​ខេត្ត​សំបូរ ដោយ​ប្រាសាទបុរាណ​ជាច្រើន​នោះ សុទ្ធតែ​កកើតឡើង​ដោយ​ស្នាដៃ​វិ​រៈ​បុរស​ខ្មែរ ហើយ​ក្នុងនោះ​ក៏មាន​វិ​រៈ​បុរស​ខ្លាំងពូកែ​ជាច្រើនរូប​ទៀត បាន​លះបង់​ជីវិត​ក្នុងការ​ការពារ​ប្រាង្គ​ប្រាសាទ​ទាំងនោះ មិន​ឲ្យ​សត្រូវ​ណា​មក​បំផ្លិចបំផ្លាញ​បានឡើយ​។

​ដូច្នេះ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ រូបសំណាក​វិ​រ​បុរស​ខ្លាំងពូកែ​ជាច្រើនរូប​ត្រូវបាន​ក៏​សាង​ឡើង ក្នុងន័យ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​ស្គាល់ និង​គោរពបូជា តួយ៉ាង​ដូចជា​រូបសំណាក​លោកតា​ឌី រូបសំណាក​អ្នក​ស​ញ្ចាំ​ង​ភ្នំ​ត្បែង​ក៏ដូចជា រូបសំណាក​ផ្សេងៗ​ជាច្រើន​ទៀត ដែលមាន​ម​ហិ​ទ្ធ​រឹទ្ធ​ខ្លាំងពូកែ​ទុកជា​ទីសក្ការៈ​ផងដែរ​៕S/​