​រូបសំណាក​សម្តេចព្រះសង្ឃរាជ​ជួន​ណាត​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​

3094
ចែករម្លែក
  • 34
    Shares

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​រូបសំណាក​សម្តេចព្រះសង្ឃរាជ​ជួន​ណាត​ដែល​បាន​កសាងឡើង​ដោយ​ក្រុម​អតីត​សិស្ស​វិទ្យាល័យ ទូល​ទំពូង ជំនា​ន់ទី​១ ឆ្នាំ​សិក្សា​១៩៨២​ត្រូវបាន​រៀបចំ​ពិធី​អភិសេក​ដើម្បី​ទុក​គោរពបូជា រំឭក​គុណបិតា អក្សរសាស្ត្រ​ខ្មែរ នៅក្នុង​បរិវេណ​វិទ្យាល័យ​ទូល​ទំពូង​។

​រូបសំណាក​សម្តេចព្រះសង្ឃរាជ​ជួន​ណាត​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៣ កញ្ញា ២០១៨ ដោយមាន​ការចូលរួម​ពី​លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស ក្រោម​អធិបតីភាព លោក អ៊ាង សុផល្លែត ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន​។​

​លោក​សិង ស៊ីថុន នាយក​វិទ្យាល័យ​ទូល​ទំពូង បាន​សម្តែង​ការ​អរគុណ ចំពោះ​ម្ចាស់ជំនួយ ជា​អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​ដែល​បាន​នឹក​អាល័យ​នឹកគិត​ជួយ​សាលា​មិន​ទុកចោល​ទៅដល់​ទីណា​កន្លែង​ណា​នៅតែ​នឹកឃើញ​។ ដូច្នេះ រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត ខាងលើ​ធ្វើ​ពី​ស្ព័ន នឹង​ក្លាយជា​តំណាង​ភាព​ចេះដឹង គោរព​ស្រឡាញ់​របស់​សិស្ស​ជំនាន់​ក្រោយ​អោយធ្វើ​គំរូ​តាម​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី លោក អ៊ាង សុផល្លែត បាន​មានប្រសាសន៍ ថា ការកសាង​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត នេះ​ឡើង ក្នុង​វិទ្យាល័យ​ទួល​ទំពូង គឺ​លោក​បាន​កៀងគរ​ប្រមូល​ថវិកា​ពី​សិស្ស​រួម​ជំនាន់ ក្នុង​និង​ក្រៅប្រទេស​ដើម្បី​រំលឹក​ដឹងគុណ​លោកគ្រូ​-​អ្នកគ្រូ​កាល​បង្រៀន​កន្លងទៅ​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​បច្ចុប្បន្ន​ផងដែរ​។

លោក​បាន​មានប្រសាសន៍ថា​កម្មវិធី​នេះ​បាន​ប្រារ​ពន្ធ​ឡើង​ដោយ​សិស្ស​បាក់​ឌុប​ជំនា​ន់ទី​១​ដោយ​ប្រមូលបាន​បច្ច័យ​ចំនួន​១​ម៉ឺន​ដុល្លារ​កសាង​រូបសំណាក​នេះ​ឡើង​ក្នុងន័យ​ទុកជា​ការតម្កល់​ជា​និមិត្តរូប​ក្នុងការ​គោរព​នូវ​ចំណេះដឹង សីលធម៌​ព្រមទាំង​គុណ​តម្លៃ​។

​លោក​បន្តថា​ដោយ​ធ្លាប់​រៀនសូត្រ​ក្នុង​វិទ្យាល័យ​នេះ​តាំងពី​ឆ្នាំ​១៩៨២​មក​ទើប​ឃ្លាតឆ្ងាយ​បែបណា​ក៏​នៅតែ​ដក់​ជាប់​នូវ​ភាព​កម្សត់កម្រ​អនុស្សាវរីយ៍​ជាច្រើន​ពេល​សិក្សា​។​កន្លងមក​លោក​បា​នប​ង្កើ​ត​មូ​និ​ធិ​សម្រាប់​សិស្ស​ពូកែ សិស្ស​ល្អ​១០​ឆ្នាំ​កន្លងមកហើយ ក៏បាន​បញ្ចប់ទៅ​និង​មាន​ផែនការ​រៀបចំ​ឡើងវិញ​ទៅ​ថ្ងៃក្រោយ​ទៀត​។

​ពីមុនៗ ធ្លាប់ជួយ​កសាង​ប៉ុន្តែ​នេះ ជា​សមិទ្ធិផល ដែល​ធំជាងគេ ព្រោះ​យល់ថា សម្តេច​សង្ឃ​ជួន​ណាត ពិសេស​ណាស់​សម្រាប់​ក្មេងជំនាន់ក្រោយ​ចងចាំ​ព្យាយាម​ធ្វើ​គំរូ តាម​គាត់​ទាំង​សីលធម៌ អក្សរសាស្ត្រ​ទាំង​ការបណ្តុះបណ្តាល​វប្បធម៌​ខ្មែរ ។ ឆ្លៀត​ក្នុងឱកាស​នោះ លោក​ក៏បាន​ឧបត្ថម្ភ​ចំនួន ៤.០០០​ពាន់​ដុល្លារ ដើម្បី​ទិញ​កៅអី​តុ ដាក់​ក្នុង​បណ្ណាល័យ​នៃ​វិទ្យាល័យ​ទូល​ទំពូង​៕S/

​រូបសំណាក​សម្តេចព្រះសង្ឃរាជ​ជួន​ណាត​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​

​ ​