​រួមគ្នា​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដើម្បី​ភពផែនដី​ទាំងមូល​

165

​ដោយៈ​បូកគោ​/​កំ​ពតៈ​“​សារធាតុ​ប្លា​ស្ទិ​ក​បង្កប់​នូវ​សារធាតុ​គីមី​ពុល​ដែលនាំឱ្យ​កើត​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ភពផែនដី​ទាំងមូល​។​ដូច្នេះ​គ្រប់គ្នា​ត្រូវ​ចូលរួម​ស្រោចស្រង់​ផលប៉ះពាល់​ទាំងនេះ​តាមរយៈ​កាត់បន្ថយ​ការប្រើប្រាស់ ថង់​ប្លា​ស្ទិ​ក​”​។​

​ថ្លែង​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា នៅក្នុង​បរិវេណ​វិទ្យាល័យ​ឌី​ប៉ុក ក្រុង​កំពត​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៨​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​សារធាតុ​ប្លា​ស្ទិ​ក​បង្កប់​នូវ​សារធាតុ​គីមី​ពុល​ដែលនាំឱ្យ​កើត​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ជីវិត​មនុស្ស សត្វ រុក្ខ​ជាត និង​ភពផែនដី​ទាំងមូល​។

ដូច្នេះ ប្រជាពលរដ្ឋ អាជីវករ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ចូលរួម​ស្រោចស្រង់​ផលប៉ះពាល់​ទាំងនេះ​តាមរយៈ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។ លោក​អភិបាលខេត្ត​បាន​បន្តថា​ប្លា​ស្ទិ​ក​បានធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ក្រុង​ទីប្រជុំជន​និង​ជា​ចលករ​ដែលនាំឱ្យ​ស្ទះ​ប្រព័ន្ធ​លូបង្ហូរទឹក​បង្ក​ជាការ​ជន់​លិចលង់​ពេល​ភ្លៀង​ធ្លាក់​ម្តងៗ​។​មិនតែប៉ុណ្ណោះ​សារធាតុ​ប្លា​ស្ទិ​កបាន​បំផ្លាញ​ប្រព័ន្ធ​អេកូ​ឡូ​ហ្សី​ក្នុង​បរិស្ថាន​ពិសេស​ប៉ះពាល់​ដល់​ជីវចម្រុះ​ក្នុង​ទឹក​ទៀតផង​។

​លោក​ជាវ​តា​យ​បាន​បន្ថែមថា​ថង់​ប្លា​ស្ទិ​ក​ជា​ជម្រក​របស់​ពួក​មេរោគ​មួយចំនួនធំ​និង​មួយផ្នែក​ទៀត​ផ្ទុក​ដោយសារ​ធាតុគីមី​ពុល​ដែល​អាច​ជ្រៀតចូល​ទៅក្នុង​ដី​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​ទឹក​និង​ដី​ផងដែ​ហើយ​អាច​បង្កបញ្ហា​ដល់​សុខភាព​ពេល​យកមក​ខ្ចប់​ចំណីអាហារ​ព្រោះតែ​សារធាតុ​គិ​មី​ពុល​នៅ​ក្នុងនោះ​។

​ដូច្នេះ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទាំងនេះ​សូម​ពលរដ្ឋ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង​អ្នកប្រើប្រាស់​ថង់​ប្លា​ស្ទីក​ទាំងអស់​ងាក​មក​ប្រើ​ថង់​ក្រដាស់ ថង់​ក្រណាត់ ដប​ដាក់​ទឹក​ជំនួស ដប​ទឹក​ប្លា​ស្ទិ​ក ហើយ​កុំ​បោះ​កាកសំណល់ និង​ថង់​ប្លា​ស្ទិ​ក​ចោល​តាម​ទីសាធារណៈ ព្រមទាំង​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ក្នុងការ​សម្អាត​បរិស្ថាន​ជាប្រចាំ​ពិសេស​សូមកុំ​ដុត​សារធាតុ​ប្លា​ស្ទីក​ព្រោះ​នាំឱ្យ​ខូច​ស្រទាប់​អូហ្សូន​៕S/