​រួមគ្នា​ថែរក្សា​ការពារ​ធនធាន​សមុទ្រ​ដើម្បី​ផលប្រយោជន៍​យូរអង្វែង​

266
ចែករម្លែក

​ដោយ បូកគោ​/​កំ​ពតៈ នាឱកាស​អញ្ជើញ​បើក​អង្គ​វេទិកាសាធារណៈ​ថ្នាក់ក្រោម​ជាតិ​លើ​ប្រធានបទ វឌ្ឍនភាព​និង​ការជំរុញ​អភិបាលកិច្ច​ល្អ​ក្នុងការ​គ្រប់គ្រង​ធនធាន​ជលផល​។​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​របស់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត​ដែលមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ព្រមទាំង​ប្រជាពលរដ្ឋ​សហគមន៍​មកពី​ខេត្តកំពត​,​ខេត្ត​ព្រះសីហនុ​,​ខេត្ត​កែប​,​និង​ខេត្តកោះកុង​។​

លោកហាស់​សូ​បិ​ន​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ដោយសារ​តម្រូវការ​ខ្ពស់​តាមរយៈ​ការកើនឡើង​នូវ​ចំនួន​ប្រជាពលរដ្ឋ​ទើប​បណ្តាលឱ្យមាន​បទល្មើស​ផ្សេងៗ​កើតឡើង​ដូចជា​ការកាប់​រាន​ព្រៃ​លិច​ទឹក​ការនេសាទ​ដោយ​ឧបករណ៍​មិន​ស្របច្បាប់​ជាដើម​។​សកម្មភាព​ទាំងនោះ​បាននិងកំពុង​បង្ក​ការបាត់បង់​ធនធាន​សមុទ្រ​ដែលជា​ដើមហេតុ​នាំឱ្យ​អ្នក​ជំនាន់​ក​ក្រោយ​ជួប​ក្តី​លំបាក​ពិសេស​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ក៏ដូចជា​បរិស្ថាន​សង្គម​ទាំងមូល​។​

​ឆ្លើយតប​នឹង​ក្តី​ព្រួយបារម្ភ​នេះ​ជំនួសមុខ​ឱ្យ​រដ្ឋបាល​ខេត្តកំពត​លោក​សូម​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​មេត្តា​រួមសហការ​ក្នុង​កិច្ចការពារ​និង​ថែ​ក្សា​ធនធាន​ជលផល​ដើម្បី​បាន​សម្បូរបែប​ឡើងវិញ​បំណង​ទុកជា​ប្រយោជន៍​រួម​យូរអង្វែង​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​កម្ពុ​ជាមាន​អំណោយផល​ទាំង​ភូមិសាស្ត្រ​ទាំង​អាកាសធាតុ​ធ្វើឱ្យ​ប្រទេសមួយ​នេះ​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ពិសេស​កម្ពុជា​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ដែលមាន​ឆ្នេរ​ខ្សាច់​ស្អាត​សម្រាប់​ក្លិប​ឆ្នេរ​ស្អាត​លើ​ពិភពលោក​។​ប្រជាពលរដ្ឋ​មួយ​លាន​ប្រាំ​សែន​នាក់​រស់នៅ​តាម​តំបន់ឆ្នេរ​ក្នុងនោះ​ខេត្តកំពត​មាន​ប្រជា​នេសាទ​ប្រមាណ​៣.៥០០​គ្រួសារ​បាននិងកំពុង​ទាញយក​ផល​ពី​ព្រៃកោងកាង​ក៏ដូចជា​ធនធាន​សមុទ្រ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។

​លោកហាស់​សូ​បិ​ន​បាន​បញ្ជាក់ថា​ផ្តោតលើ​គុណប្រយោជន៍​របស់​ព្រៃកោងកាង​ឃើញថា​ក្នុង​មួយឆ្នាំ​ប្រជា​នេសាទ​នៅ​ខេត្តកំពត​អាច​រកប្រាក់​ចំណូល​ពី​១៦​លាន​ដុល្លារ រហូតដល់​២២០​លាន​ដុល្លារ​។ និយាយ​រួម​សម្រាប់​ចំណូល​ប្រចាំថ្ងៃ​មាន​ចន្លោះ​ពី​ប្រាំ​ម៉ឺន​រៀល​ទៅ​ប្រាំពីរ​សែន​រៀល​ក្នុង​មួយ​គ្រ​យ​សារៗ​។​ជាមួយនឹង​ផលប្រយោជន៍​ដ៏​សន្ធឹកសន្ធាប់​បែបនេះ​សូម​គ្រប់​មជ្ឈដ្ឋាន​រួមសហការ​គ្នា​ដោយ​ប្តូរ​ពី​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ការប្រើ​ឧបករណ៍​ល្មើសច្បាប់​បង្វែ​មកជា​ការថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕S/​