​រួមគ្នា​យក​អំណោយ​ជួយ​ឧបត្ថម​ដល់​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ក្រុង​ក្រចេះ​

457
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩​លោក​សុះ​ហូ​សេន​នាយរង​ផ្នែក​អធិការកិច្ច​កងទ័ពជើងគោក​រួម​និង​អាជ្ញាធរ​ក្រុង​សង្កាត់​បាន​នាំ​អំណោយ​ទៅ​ជួយឧបត្ថម្ភ​ស្ត្រី​ម្នាក់​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​អស់​រយៈពេល​ជាច្រើន​ខែ​មិនមាន​ប្រាក់​ព្យាបាល​។​ស្ត្រី​រូបនោះ​រស់នៅ​ភូមិ​ការ​ប៉ូ​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​។​

​ស្ត្រី​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​មានឈ្មោះ សែម​សឿន​អាយុ​៤៦​ឆ្នាំ​ធ្លាក់​ពី​លើក​ផ្ទះ​បាក់ឆ្អឹង​ក​និង​បាក់ជើង​ម្ខាង អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មកហើយ​គ្មាន​លទ្ធភាព​ព្យាបាល​ទេ​។​លោក​សុះ​ហូ​សេន​បានឱ្យដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩​នេះ​ថា​ក្រោយពី​លោក​ទទួលដំណឹង​ពី​ស្ត្រី​មាន​ជំងឺ​នេះ​លោក​បាន​សហការ​ជាមួយ​អាជ្ញាធ​យក​អំណោយ​ចែកជូន​ស្ត្រី​រូបនោះ​ដើម្បី​កាត់បន្ថយ​ភាពលំបាក់​របស់គាត់​។​

លោក​បន្តថា​អំណោយ​ទាំងនោះ​រួមមាន​អង្ក​១​បេ​៥០​គីឡូក្រាម​,​មី​១​កេះ​ទឹកត្រី​១​យូ​,​ស្កសរ​១​គីឡូក្រាម​,​បី​ចេង​១​កញ្ចប់​,​អំបិល​១​គីឡូក្រាម​និង​ថវិការ​ចំនួន​៣០​ម៉ឺន​រៀល​។​ថវិការ​ទាំងនេះ​ជា​ថវិការ​ផ្ទាល់ខ្លួន​របស់លោក​ហើយ​ក្នុងការ​នាំយក​អំណោយ​ចែកជូន​ស្ត្រី​រូបនោះ លោក​ចាងហ្វាង​កាសែត​”​រស្មី​ក្រចេះ​” ក៏បាន​ឧបត្ថម្ភ​ដល់​ស្ត្រី​រូបនោះ​ចំនួន​១០​ម៉ឺន​រៀល​ផងដែរ​។​

​ដោយសារ​ស្ត្រី​ជរា​មាន​អាកា​រៈ​ជំងឺ​ធ្ងន់ធ្ងរ​អង្គុយ​មិនកើត​និយាយ​មិន​រួច​ស្ត្រី​ដែលជា​បងស្រី​បង្កើត​ក៏បាន​លើ​ដៃ​ទាំង​ទ្វេរ​សំពះអង្វរ​ដល់​ថ្នាក់ដឹកនាំ​និង​សប្បុរសធម៌​មេត្តា​សណ្តោស​ប្រោះ​ប្រណី​ដល់​នាង​ខ្ញុំ​។​ដែល​កំពុង​ជួប​ទុក​លំបាក​វេ​ទ្ទ​នា​ដោយ​បាក់ឆ្អឹង​ក​បាក់ជើង​ម្ខាង​ដេក​នឹង​កន្ទេល​រហូត​ក្លាយជា​ដំបៅ​លើ​ដងខ្លួន ដោយសារ​គ្រួសារ​ទី​ទល់​ក្រ គ្មាន​ទីពឹង និង​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ ។​

​សូមបញ្ជាក់​នេះ​ជា​លើក​ទី​១៣​ហើយ​ដែល​រូបលោក​យក​អំណោយ​ទៅ​ជួយឧបត្ថម្ភ​ដល់​ចាស់ជរា​គ្មាន​ទីពឹង​និង​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​៕S/​