​រួមគ្នា​លេង​កីឡា និង​ហាត់ប្រាណ ដើម្បី​សុខភាព ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​

357
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ពោធិ៍សាត់ ៖ នា​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​ខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ចូលរួម ក្នុងឱកាស​ពិធី​បើក​ព្រឹត្តិការណ៍ ទិវា​កីឡា​អាស៊ាន និង អាស៊ាន​ហាត់ប្រាណ នា​ខេត្តពោធិ៍សាត់ ដោយបាន​ប្រកាស ជា​សាធារណៈ​ថា ” រួមគ្នា​លេង​កីឡា និង​ហាត់ប្រាណ ដើម្បី​សុខភាព ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ” ។​

​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ទិវា​កីឡា​អាស៊ាន និង​អាស៊ាន​ហាត់ប្រាណ ដើម្បី​សុខភាព ដែល​ប្រព្រឹត្តទៅ នៅ​លើក​ទឹកដី​ដ៏​បវរ នៃ​ខេត្តពោធិ៍សាត់ នាពេលនេះ ក្រោម​ប្រធានបទ “​រួមគ្នា​លេង​កីឡា និង​ហាត់ប្រាណ ដើម្បី​សុខភាព ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​” ។​

​លោក​បាន​បន្តថា ក្នុង​ឆ្នាំ​២០១៩ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានជ្រើសរើស​យក​ខេត្តពោធិ៍សាត់ ជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍ ទិវា​កីឡា​អាស៊ាន និង​អាស៊ាន​ហាត់ប្រាណ ដើម្បី​សុខភាព “Fit ASEAN និង ASEAN Sports Day” ពីព្រោះ​ខេត្តពោធិ៍សាត់ ជា​ខេត្ត​មួយ មាន​សក្តានុពល​សេដ្ឋកិច្ច និង​មាន​ប្រជា​ពល​ជាច្រើន ធ្លាប់​ចូលរួម​ក្នុង​សកម្មភាព​កីឡា​នានា​ក្នុង​ខេ​ត្ព​។ ព្រឹត្តិការណ៍​ទិវា​កីឡា​អាស៊ាន និង អាស៊ាន​ហាត់ប្រាណ បង្ហាញ​ពិភពលោក ឲ្យ​ដឹងថា អាស៊ាន គឺ​សហគមន៍​តែមួយ ពីព្រោះ​អាស៊ាន ធ្វើដំណើរ​រួមគ្នា ដើម្បី​ការអភិវឌ្ឍ​វិស័យ​កីឡា​។ វិស័យ​អប់រំ​កាយ និង​កីឡា បានរួម​ចំណែក លើកកម្ពស់​សុខភាព និង​សុខុមាលភាព​សិស្ស និស្សិត ប្រជាជន​គ្រប់រូប និង​កាត់បន្ថយ ភាព​អសកម្ម​ផ្សេងៗ​ក្នុងសង្គម ជាអាទិ៍​ការប្រើប្រាស់ គ្រឿងញៀន​។ ព្រឹត្តិការណ៍​កីឡា​អាស៊ាន ឆ្នាំនេះ មាន​បង្ហាញ​ពី​ការហាត់​ប្រាណ កាយ​សមស្រប ការ​ជិះ​កង់ និង​ប្រភេទ​កីឡា មួយចំនួនទៀត​៕v

ទិវា​កីឡា​អាស៊ាន​
ទិវា​កីឡា​អាស៊ាន​