​រួមចំណែក​ប្រយុទ្ធ​នឹង​Covid-19 វី​ង​ផ្តល់ជូន​ការផ្ទេរ​ប្រាក់​ឥតគិតថ្លៃ

100
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ខណៈដែល​Covid19​កំពុង​រាតត្បាត​នោះ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បាន​ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​តាមរយៈ​មិន​យក​កម្រៃ​សេវា​សម្រាប់​ការផ្ទេរ​ប្រាក់​។​ឥឡូវនេះ​អតិថិជន​របស់​វី​ង​អាច​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដែល​ជួយ​ឲ្យ​ពួកគេ​ផ្ញើ​ប្រាក់​បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ​ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​កំពុងមាន​តម្រូវការ​ផ្សេងៗ ។​

​លោក​ម៉ា​នូ​រ៉ា​ចាន់​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មានប្រសាសន៍ថា​៖«​សុខភាព​និង​សុវត្ថិភាព​របស់​សហគម​ន៍​គឺជា​អាទិភាព​មួយ​របស់​យើង​។ ស្ថិតក្នុង​ស្ថានភាព​ដែល​COVID19​កំពុងតែ​រី​រាលដាល​នេះ តម្រូវ​ឲ្យ​មានការ​ឆ្លើយតប​ជា​ចាំបាច់​ផងដែរ​ដើម្បី​ជួយ​សម្រួល​និង​គាំទ្រ​ដល់​ភ្នាក់ងារ​វី​ង​ក៏ដូចជា​អតិថិជន​របស់​យើង​នៅ​ទូទាំងប្រទេស​។

​យើង​បាន​ចាត់វិធានការ​និង​គោលនយោបាយ​ផ្សេងៗ​ដើម្បី​ធានាថា​សហគម​របស់​យើង​មាន​សុវត្ថិភាព​។​ការផ្ទេរ​ប្រាក់​ពី​វី​ង​ទៅ​វី​ង​ដោយ​ឥតគិតថ្លៃ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​គឺជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន​ដែល​យើង​កំពុង​អនុវត្ត​»​។​លោក​ម៉ា​នូ​រ៉ា​ចាន់​បាន​បន្តថា​៖«​យើង​សង្ឃឹមថា​ការផ្តល់ជូន​នូវ​សេវា​ដោយ​ឥតគិតថ្លៃ​នេះ​នឹង​ជួយ​ដល់​អតិថិជន​របស់​វី​ង​រាប់លាន​នាក់​ឲ្យ​អាច​ផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​ដែល​កំពុង​ជួប​បញ្ហា​វិបត្តិ​បាន​»​។​

​សូមជម្រាបថា​ធនាគារជាតិ​នៃ​កម្ពុ​ជាថ្មីៗ​នេះ​បាន​លើកទឹកចិត្ត​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​សាធារណជន​ទាំងឡាយ​ឲ្យ​រួមគ្នា​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និ​ច​សម្រាប់ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​និង​ទូទាត់​ការចំណាយ​។​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​មាន​វិធី​មួយចំនួន​ដែល​ជួយ​ការពារ​ខ្លួន​ពី​ការឆ្លង​COVID19​ដូចជា​៖​ការ​លាងដៃ​ជាមួយ​សាប៊ូ​ការ​ខ្ទប់មាត់​និង​ច្រមុះ​ពេលដែល​ក្អក​ឬ​កណ្តាស់​ជៀសវាង​ការ​ប៉ះ​ភ្នែក​ច្រមុះ​និង​មាត់​ព្រមទាំង​រក្សា​ចម្ងាយ​ពីគ្នា​យ៉ាងហោចណាស់​មួយ​ម៉ែត​ជាដើម​។​

​លោក​ម៉ា​នូ​បាន​ក្រើនរំលឹក​ទៅ​អ្នក​ទាំងអស់គ្នា​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព​ដោយ​លើ​ឡើង​ថា​៖«​សូមអ្នក​ទាំងអស់គ្នា​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្លួន​បំផុត​ជាបន្ទាន់​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ឆ្លង​COVID19​។​ការធ្វើ​បែបនេះ​នឹង​អាចជួយ​ការពារ​អ្នក​និង​ក្រុមគ្រួសារ​របស់​អ្នក​ពី​ការឆ្លង​COVID19​បាន​។​»​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​អាចជួយ​អ្នកប្រើប្រាស់​មិន​ឲ្យ​ប៉ះ​សាច់​ក្រដាស់ប្រាក់​ដោយផ្ទាល់​បាន​។​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចវា​មិន​ទាមទារ​ឲ្យ​មនុស្សម្នា​នៅក្បែរ​គ្នា​ឬ​កាន់​សាច់ប្រាក់​ដោយផ្ទាល់ ដែល​អាច​ប្រឈម​នឹង​ការចម្លង​វីរុស​នោះឡើយ​។

​ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​អាច​ផ្តល់ជូន​នូវ​ភាពងាយស្រួល​ដល់​អ​ថិ​ជន​ដែល​អាច​ទិញ​ទំនិញ​និង​សេវាកម្ម​ផ្សេងៗ​ដោយ​ត្រឹមតែ​ប្រើ​ចុង​ម្រាមដៃ​ចុច​ទូរស័ព្ទ​ប៉ុណ្ណោះ​។​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​លើ​ទូរស័ព្ទដៃ​វៃឆ្លាត​ប្រជាជន​នៅ​ទូទាំងប្រទេស​អាច​ទូទាត់​ប្រាក់​បានជា​ច្រើនយ៉ាង​មិន​ថា​ជាការ​បង់ថ្លៃ​ទឹក​ភ្លើង​ការបញ្ចូល​លុយ​ទូរស័ព្ទ​ការទូទាត់​ការចំណាយ​ផ្សេងៗ​រាប់​ចាប់តាំងពី​សេវា​ដឹកជញ្ជូន​រហូតដល់​ហាង​លក់ទំនិញ​។​

​ដោយមាន​អ្នកប្រើប្រាស់​ជាង​៥​លាន​នាក់​វី​ង​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​ស្លាក​យីហោ​មួយ​ដែល​ត្រូវបានគេទទួលស្គាល់​និង​ទុកចិត្ត​បំផុត​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេ​ឡិច​ត្រូ​និ​ច ដោយបាន​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​ជាង ៤ ម៉ឺន​ក្រុមហ៊ុន និង​បាន​សហការ​ជាមួយ Mastercard, WesternUnion,MoneyGram,Wechat,​និង​Alipay​ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល​ក្នុង​ការទិញ​ទំនិញ​តាម​អ៊ីនធឺណិត​។​សម្រាប់​អតិថិជន​ដែល​ត្រូវការ​សាច់ប្រាក់​នៅតែ​អាច​ដក​ប្រា​ក់បាន​យ៉ាង​ងាយស្រួល​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​វី​ង​ជាង​៧៥០០​កន្លែង​ទូទាំងប្រទេស​បើទោះបីជា​នៅ​ភូមិ​ដាច់ស្រយាល​យ៉ាងណាក្តី​។​
​លោក​ម៉ា​នូ​បាន​មានប្រសាសន៍ថា​៖«​វី​ង​ពិត​ជាមាន​មោទនភាព​ក្នុង​ការគាំទ្រ​តម្រូវការ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​។​មិន​ថា​មាន​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ​យើង​នឹង​កាន់តែ​រឹងមាំ​នៅពេលដែល​យើង​រួមសហការ​គ្នា​បានល្អ​»៕S/​