​រឿង​នំ​៤​កញ្ចប់​សោះ​កាប់​ម្ចាស់​ពីរ​នាក់​ប្តី​ប្រពន្ធ​ឱ្យ​រងរបួស​ធ្ងន់​

852
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ករណី​មនុស្សឃាត​មិនបាន​សម្រេច​មួយ​កើតឡើង​នៅ​ភូមិ​តា​មិញ ឃុំ​សង្កែ​សាទ​ប​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយសារ​ម្ចាស់​ទាន់​ជនសង្ស័យ​បាន​លួច​នំ​៤​កញ្ចប់​ថា​ប្តឹង​ដាក់គុក​ទើប​ជនដៃដល់​យក​កាំបិត​កាប់សម្លាប់​ទៅលើ​ជនរងគ្រោះ​ទាំងពីរ​ប្តី​ប្រព​ន្ឋ​កាលពី​វេលា​ម៉ោង​៧​និង​ល្ងាច​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​ជន​ង្ស័​យ​មានឈ្មោះ​យ៉ុង​កេ​ន​ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ​រស់នៅ​ភូមិ​តា​មិញ​ឃុំ​សង្កែ​សាទ​ប​ស្រុក​ឱ​រ៉ា​ល់​បាន​ទៅ​លួច​នំ​៤​កញ្ចប់​ដែលមាន​តម្លៃ​១​កញ្ចប់​១.០០០​រៀល​។

​ដោយសារ​ខ្លាច​ម្ចាស់​ឈ្មោះ​សុខ​ហុន​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​នឹង​ប្រព​ន្ឋ​ឈ្មោះ​ញ៉​ញ​យី​ម​អាយុ​៤២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើត​ហេតុថា​ប្តឹង​ជនសង្ស័យ​ដាក់គុក​ទើប​ធ្វើ​ជនសង្ស័យ​ខឹង​បាន​យក​កាំបិតផ្គាក់​មក​កាប់​លើ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រព​ន្ឋ​។​គោលបំណង​កាប់​បំបិទមាត់​ព្រោះ​សង្ស័យ​ខ្លាច​ជាប់គុក​ដោយសារ​លួច​នំ​៤​កញ្ចប់​នោះ​។​

​ប្រភព​ដដែល​បាន​បន្តថា​កន្លងមក​ជ​ន​រងគ្រោះ​តែងតែ​ឱ្យ​លុយកាក់​ឱ្យ​ជនសង្ស័យ​ជា​រើ​យៗ​ដោយសារ​ជនសង្ស័យ​ក្រីក្រ​។​ណាមួយ​មិនមាន​កូនចៅ​នឹង​គេ​រកស៊ី​ចិញ្ចឹម​ទើប​គាត់​តែង​ឱ្យ​នំចំណី​ឱ្យ​ជនសង្ស័យ​ហូប​។​រហូតដល់​ម៉ោង​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រព​ន្ឋ​បាន​និយាយ​លេង​ថា​”​ម៉េច​បានជា​ពូរ​លួច​នំ​របស់ខ្ញុំ​អស់​៤​កញ្ចប់​ចាំមើល​ខ្ញុំ​ប្តឹង​ពូ​ឱ្យគេ​ចាប់​ដាក់គុក​”​។​ស្រាប់តែ​ជនសង្ស័យ​ទាញ​កាំបិត​កាប់​លើ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រព​ន្ឋ​បណ្តាលឱ្យ​របួសធ្ងន់​។​

​ជនរងគ្រោះ​ឈ្មោះ​សុខ​ហុន​របួស​៦​កាំបិត​ត្រូវ​ប្រព​ន្ឋ​ជនរងគ្រោះ​ចំក្បាល​ជាច្រើន​កាំបិត​រង​បួស​ធ្ងន់​ទាំងពីរ​នាក់​។​សាច់​ញា​ត្តិ​នឹង​អ្នកភូមិ​កំពុង​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​ភ្នំពេញ​។​ចំណែក​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕S/​

​រឿង​នំ​៤​កញ្ចប់​សោះ​កាប់​ម្ចាស់​ពីរ​នាក់​ប្តី​ប្រពន្ធ​ឱ្យ​រងរបួស​ធ្ងន់​