​រឿង សោ​ភ័​ណ្ឌ នឹង​ឈ្នះ ភេ​ច ម៉ា​នី​

131
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ភេ​ច ម៉ា​នី (Phich Many)​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ នឹង​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម​។​

​សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ល្អ​ឆ្វេង និង ធ្ងន់​ឆ្វេង តែ​ចិត្ត​របស់គេ មិនសូវ​ជាធំ​ឡើយ ព្រោះ​បើ​ការប្រកួត ស្ថិតក្នុង​ស្ថានភាព​តឹងតែង​នោះ គេ​តែងតែ​ប្រើល្បិច​ថា គូប្រកួត បំពាន​មកលើ​ខ្លួន តែបើ​គេ​ខ្លាំង​ជាង​វិញ​នោះ គេ​វ៉ៃ​ដោយ​អំណួត​តែម្ដង ។​

រឿង សោ​ភ័​ណ្ឌ និង ភេ​ច ម៉ា​នី​

​ចំពោះ ភេ​ច ម៉ា​នី វិញ គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ដែរ គេ​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះទេ ។ គេ​ជា​អ្នក​ប្រដាល់ ចិត្ត​ត្រជាក់ មាន​កណ្ដាប់ដៃ​ធ្ងន់ ទាត់​ចេញ​រហ័ស និង​ពូកែ​ការពារ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៧​ដង ឈ្នះ​៦៧​ដង និង​ចាញ់​១០​ដង ។​

ចំពោះ​រឿង សោ​ភ័​ណ្ឌ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៦​ដង ឈ្នះ​១៤៦​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ជំនួប​មួយ​នេះ មិនដឹងថា ជ័យជំនះ បាន​ទៅ រឿង សោ​ភ័​ណ្ឌ ឬក៏​បាន​ទៅលើ​អ្នក​ប្រដាល់​ថៃ ភេ​ច ម៉ា​នី ឡើយ ។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ រឿង សារិទ្ធ ក្លិប​ម្កុដ​រាជសីហ៍ ដែលជា​ប្អូនប្រុស​បង្កើត​របស់ រឿង សោ​ភ័​ណ្ឌ ប្រកួត​ជាមួយ សែន ណាវី ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​ពុទ្ធ ម៉ា​ណូយ ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ពុំ​ធ្លាប់​សន្លប់ ងួន គា ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ចាន់ គីម ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ ស៊ូ សុខ ក្លិប​យុវ​វាល​ស្បូវ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ជើងចាស់ ចៅ ផល​ឌឿ ក្លិប​សំរោង​កោង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ដូចគ្នា​គឺ ហ៊ា ចាន់ថន ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ៕v