​រៀបចំ​ផែនការ​ថ្នាក់​ខេត្ត​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត​និង​ការលើកកម្ពស់​អនាម័យ​ជនបទ​

623
ចែករម្លែក

​ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៨​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបងៈ​បានរៀបចំ​ផែនការ​សកម្មភាព​ថ្នាក់​ខេត្ត​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត​និង​ការលើកកម្ពស់​អនាម័យ​ជនបទ​ជំហាន​ទី​២(២០១៩២០២៣)​ក្រោម​អធិបតីភាព​លោក​អ៊ុយ សុធាវី​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រតនៈ​អភិបាលខេត្ត​។​

​លោក​វ៉ាន់​ថុល​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាន​ប្រសា​ន៍​ថា​ការរៀបចំ​ផែនការ​សកម្មភាព​ថ្នាក់​ខេត្ត​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត​និង​ការលើកកម្ពស់​អនាម័យ​ជនបទ​(២០១៩,២០២៣)​គឺជា​ដំណាក់កាល​ទី​២​។​ដំណាក់កាល​ទី​១​បាន​អនុវត្ត​កាលពី​ឆ្នាំ​២០១៤២០១៨​ដែលជា​ទិសដៅ​របស់​ក្រសួង​ក៏ដូចជា​របស់​រាជរដ្ឋាភិបាល​សម្រេច​ឱ្យបាន​៨០​ភាគរយ​។

​ចំណែក​ដំណាក់កាល​ទី​២​នេះ​ចាប់ពី​ឆ្នាំ​២០១៩-២០២៣​គឺជា​ដ​ណាក់​ការផ្គត់ផ្គង់​ទឹកស្អាត​និង​ការលើកកម្ពស់​អនាម័យ​ដែលជា​ទិសដៅ​របស់​រាជរដ្ឋាភិបាល​សម្រេច​ឱ្បា​ន​៩០​ភាគរយ​។​ទិសដៅ​បន្ត​នៅ​ឆ្នាំ​២០២៥​ទិសដៅ​របស់​រាជរដ្ឋាភិបាល​សម្រេច​ទាំង​ទិ​ក​ស្អាត​ទាំង​អនាម័យ​ឱ្យបាន​១០០​ភាគរយ​។​ការអនុវត្តន៍​ការផ្គត់ផ្គង់​ទឹកស្អាត​និង​ការលើកកម្ពស់​អ​នា​​ម័​យ​ជនបទ​ជំហាន​ទី​២(២០១៩-២០២៣)​គឺ​អនុវត្ត​នៅក្នុង​ខេត្ត​ទូទាំងប្រទេស​ដោយ​ខេត្ត​នីមួយៗ​ត្រូវ​យកចិត្តទុកដាក់​សម្រេច​ឱ្យបាន​ទៅតាម​គោលដៅ​របស់​ខេត្ត​រៀងៗ​ខ្លួន​៕S/

រៀបចំ​ផែនការ​ថ្នាក់​ខេត្ត​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត​និង​ការលើកកម្ពស់​អនាម័យ​ជនបទ​