​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ លើ​កំណាត់​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​ក្រឡាញ់​ថ្មី​

875
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​រដ្ឋបាល​ក្រុង​សៀមរាប​កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៨​បានរៀបចំ​សណ្ដាប់ធ្នាប់​លើ​កំណាត់​ផ្លូវ​ជុំវិញ​ដើម​ក្រឡាញ់​ឱ្យ​អាជីវករ​ដាក់លក់​ម្ហូបអាហារ​ឬ​គ្រឿង​ផ្សេងៗ​ចូលទៅ​លក់​ក្នុង​ផ្សារ​វិញ​។​

​លោក​ពៅ​សារា​វុ​ធ​អភិបាលរងក្រុង​សៀមរាប​ដែល​ដឹកនាំ​ក្រុមការងារ​ដោយមាន​ការចូលរួម​ពី​គណៈកម្មការ​គ្រប់​គ្រោង​ផ្សារ​ផង​នោះ​សម្រេច​ឲ្យ​ក្រុមអាជីវករ​ទាំងនោះ​ចូល​លក់ដូរ​ក្នុង​ផ្សារ​វិញ​ដើម្បី​បញ្ចប់​បញ្ហា​នៃ​ការកកស្ទះ​ចរាចរណ៍​ផ្លូវ​សាធារណ​:​។​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ឲ្យ​មាន​ភាព​ងាយ​ស្រូល​ទាំងអស់គ្នា​។​

​លោក​ពៅ​សារា​វុ​ធ​បាន​ពន្យល់​នឹង​ណែនាំ​ដល់​អាជីវករ​ដែល​បាន​ចាប់ឆ្នោត​យក​លេខ​តូប​រួចរាល់​ហើយ​កំពុង​លក់ដូរ​នៅ​ជុំវិញ​ផ្សារ ខាងមុខ​ផ្សារ និង​លើផ្លូវ​គ្រូ​ស​ក្រហម​ប៉ែក​ខាងកើត​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន​ដើម​ក្រឡាញ់​ត្រូវ​រុះរើ​រោង​តូប​និង​សម្ភារ​:​ប្រើប្រាស់​ផ្សេងៗ​ចេញពី​ទីនោះ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​កកស្ទះ​ចរាច​ណ៍​។​លោក​បាន​បន្តថា​កាលពី​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​កន្លងមកនេះ​ដោយបាន​អនុវត្ត​ទៅតាម​នីតិវិធី​មាន​តម្លាភាព និង​ការទទួលខុសត្រូវ ដូច្នេះ​ចាំបាច់​ត្រូវអនុវត្ត​។​

​លោក​បញ្ជាក់ថា តូប​សម្រាប់ធ្វើ​ការបែងចែក​ជំ​ហ៊ាន​២ ជូន​បងប្អូន​អាជីវករ នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​ចំនួន ៣៧០ នាក់ មាន​ចំនួន​៤៦០​តូប និង​១៥​មុខរបរ​រួចមកហើយ​។ ជា​លទ្ធផល បងប្អូន​អាជីវករ​ដែល​បាន​ចូលមក​ចាប់ឆ្នោត​យក​លេខ​តូប​ក្នុង​ថ្ងៃនោះ​មាន​ចំនួន ៣៦៣​នាក់ អវត្តមាន​ចំនួន​៧​នាក់ ហើយ​តូប​ដែល​បានធ្វើការ​បែងចែក​មាន​ចំនួន​៤៥២​តូប​នៅសល់​ចំនួន​៨​តូប ។
​ការចាប់​ឆ្នោត​យក​តូប​លក់ដូរ​ហ៊ាន​ពីរ​នេះ គឺ​រៀបចំ ឡើង​ដោយ​រដ្ឋបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើការ បែងចែក​តូប​លក់ដូរ​ដែល​បាន​កំណត់ដោយ​តម្លាភាព​និង​ដើម្បី​បញ្ចប់​ការតវ៉ា​ពី​បងប្អូន​អាជីវករ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ខេត្តសៀមរាប ផងដែរ​៕S/​

​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ លើ​កំណាត់​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​ក្រឡាញ់​ថ្មី​