​រោងចក្រ​ដែល​ឆាបឆេះ​នៅ​ខណ្ឌដង្កោ​កាលពី​ពេលមុន ​ឥឡូវ​ឆេះ​ឡើងវិញ

154
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រោងចក្រ​ចំនួន​២​ដែល​ផលិត​កាបូប​កាតា​ប​និង​អាវ​ពោង​សុវត្ថិភាព​ស្ថិតនៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​ថ្ងៃទី​១១​វិច្ឆិកា​២០១៩​កន្លងទៅ ឥឡូវ​រោងចក្រ​នេះនៅវេលា​ម៉ោង​៣​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២១​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ឡើងវិញម្ដង​ទៀត​។​

​ស​ត្ថ​កិច្ច​បានឱ្យដឹងថា​​ ម្ចាស់​ទីតាំង​មាន​ចំនួន​២/​ទី​១៖​មានឈ្មោះ​អេ​ឃ្វេ​ភើ​ហ្វ​មែន​ស៍រោង​ចក្រ​ផលិត​កាបូប ​កា​តាប​ អាវ​ពោង​សុវត្ថិភាព​និង​រោងចក្រ​ផលិត​ទ្រនាប់​សម្លៀកបំពាក់​បាធាយ​(​ខេ​ម​បូ​ឌា )​អ៊ិន​ដាស ស្ទ្រី​អេ​ន​គ្រេជ​ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​។​ទី​២​ម្ចាស់​ទីតាំង​មានឈ្មោះ​WUMEI​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​(​ជនជាតិ​ចិនដីគោក​)​មុខរបរ​អ្នកគ្រប់គ្រង​រោងចក្រ ​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ ។​

​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ដែល​ឆាបឆេះ​រោងចក្រ​ខាងលើ​ជា​លើក​ទី​២​នេះ ​មិន​បណ្ដាលឱ្យមាន​រងរបួស​នោះទេ​។​សមត្ថកិច្ច​នៅតែ​ព្យាយាម​បន្ត​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់​។​រហូតដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល​តែ​មិន​រលត់​ដោយសារ​រោងចក្រ​ខាងលើនេះ​ស្ដុក​សុទ្ធតែ​ជ័រ​និង​សារធាតុ​ដែល​ងាយ​និង​ឆេះ ព្រមទាំង​គ្របដណ្ដប់​ដោ​យស័​ង្កសី​។​

​គួរ​បញ្ចា​ក់ថា​ កាលពី​រសៀល​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កន្លងទៅ ​រោងចក្រ​ខាងលើ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ​ហើយកម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​៤៤​គ្រឿង​និង​មាន​មនុស្ស​ម្នាក់​ដែលជា​កម្មករ​រោងចក្រ​រងរបួស​ធ្ងន់​។​ប្រភព​ដដែល​បាន​បន្តទៀតថា​ អគ្គិភ័យ​ឆាបឆេះ​នេះ​គឺ​ឱ្យ​រថយន្ត​ចាំតែ​បាញ់​ស្កាត់​កុំឱ្យ​ឆ្លង​ដល់​ឃ្លាំង​មិនទាន់​ឆេះ ​កន្លែង​ឆេះ​ចាស់​គឺ​បណ្តោយឱ្យ​ឆេះ​ធម្មតា ពីព្រោះ​ឆេះ​រួច​ម្តង​ហើយ​៕S/​Ha