​រំលឹក​ខួប​៦០​ឆ្នាំ​របស់​វិទ្យាល័យ​ជី​ហែ​ស្រុក​កោះសូទិន​

1026
ចែករម្លែក

(​កំពង់ចាម​): លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​ភរិយា និង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម រួមជាមួយ​មន្ត្រី​ជា​ថ្នាក់ដឹកនាំ នៃ​មន្ទីរ អង្គភាព​មួយចំនួន​បាន អញ្ជើញ​ចូលរួម​អបអរសាទរ​រំលឹក​ខួប ៦០ ឆ្នាំ​នៃ​ការបង្កើត​វិទ្យាល័យ​ជី​ហែ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​មួយ​ខ្នង ទើបបាន​ជួសជុល​ហើយ​ស្ថិតក្នុង​ភូមិ​ផ្សារ​ថ្មី​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន​កាលពី​ថ្ងៃទី ៣ ខែសីហា​ឆ្នាំ​២០១៧​។​

​ជាមួយ​នោះ​មាន​ទទួល​ស្វាគមន៍​ពី​សំណាក់​អាជ្ញាធរ​ស្រុក​កោះសូទិន មន្ត្រីរាជការ សមាគមន៍​ជនជាតិ​ហូ​ឡង់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង ក៏មាន​ការចូលរួម​ផងដែរ​ពី​អតីត​លោកគ្រូ អ្នកគ្រូ នៃ​វិទ្យាល័យ​មួយ​នេះ​ដែល​បាន​ចូលនិវត្តន៍​យ៉ាងច្រើន​កុះករ​។​

ក្រោយពី​មតិ​ស្វាគមន៍​របស់លោក ផេ​ន សុផល អភិបាលស្រុក​កោះសូទិន និង ការ​ថ្លែង​របស់លោក HANKY តំណាង​អង្គការ Global Exploration ការគួរសម និង ប្រគល់​ប្រគល់​សៀវភៅ​កំណត់ត្រា​ការងារ​ជួយ​សាងសង់ និង ជួសជុល​សាលារៀន​ជាច្រើន​ខ្នង​ដល់​ស្រុក​កោះសូទិន​រយ​:១០​ឆ្នាំកន្លងមក​។​

​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ទាំងមូល​ឲ្យ​ខិតខំ​ប្រឹង​រៀនសូត្រ ពិសេស​សិស្ស​ថ្នាក់​ទី ១២ ត្រូវ​ប្រឹងប្រែង​ជិត​ដល់​ថ្ងៃ​ប្រឡង​យក​សញ្ញាប័ត្រ​ហើយ និង​ជូនពរ​ឲ្យ​បាន​ជាប់​ទាំងអស់គ្នា​។

​លោក ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បន្ទាប់ពី​ថ្លែង​សំ​ណោះ​សំ​ណា​ល​ដល់​លោកគ្រូ​អ្នកគ្រូ និង គ្រូ​ចូល​និ​វិត្ត​ន៍ លោក​ក៏បាន​ក្រើនរំលឹក​បន្ថែមទៀត​ដល់​សិស្ស​វិទ្យាល័យ​ជី​ហែ​ទាំងអស់​ឲ្យ​ខិតខំ​រៀនសូត្រ ហើយ​ចំពោះ​សិស្ស​ត្រូវ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប ដែល​ជាប់​បាន​និទ្ទេស A នៃ​វិទ្យាល័យ​នេះ​លោក​សន្យាថា នឹង​ឧបត្ថម្ភ​ម៉ូតូ​មួយគ្រឿង​៕S/​ដោយ​: ភោគ សម្បត្តិ​

​រំលឹក​ខួប​៦០​ឆ្នាំ​របស់​វិទ្យាល័យ​ជី​ហែ​ស្រុក​កោះសូទិន​


​ ​
​ ​