​រំលោភ​កូនស្រី​អាយុ​១២​ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​៥​ខែ​ប្រឈម​ជាប់គុក​ពី​៧​ទៅ​១៥​ឆ្នាំ​

649
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្តាលៈ​ឪពុក​រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​របស់ខ្លួន​អាយុ​១២​ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​៥​ខែ​ត្រូវ​លោក​ទី​សំណាង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​សម្រេច​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែសីហា​ឆ្នាំ​២០១៨ ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន ។

​មន្ត្រី​តុលាការ ថ្លែងថា ជន​ជា​ឪពុក​រូបនេះ ត្រូវ​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅនឹង​ជនរងគ្រោះ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៨ ខែសីហា នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល តាម​មាត្រា​២៤១​នៃ​ក្រមព្រហ្មទណ្ឌ ។ ​បទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៧​ទៅ​១៥​ឆ្នាំ ។ ជន​ត្រូវ​ចោទ​ឈ្មោះ ផាត់ តឿ អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ពាម​ប្រជុំ ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ។

​លោក​វរសេនីយ៍ឯក​សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បញ្ជាក់ថា នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៧ នៅពេលដែល​ជនសង្ស័យ​មក​យក​កូន​ចេញពី​ស៊ីឈ្នួល​គេ​វិញ​ជនសង្ស័យ​បាន​យក​ទូក​មក​ចម្លង​កូន ។​ពេលនោះ​ជន​ស​ង្យ័​យ​បាន​លួងលោម​រួមភេទ​ជាមួយ​កូន តែ​កូន​មិន​ព្រម រួច​គំរាម​ថាបើ​មិន​ព្រមឱ្យ​អញ អញ​វ៉ៃ​ងាប់​ឥឡូវ ។

​ពេល​រំលោភ​រួច​កូនស្រី​និយាយថា​ចាំមើល​ទៅដល់​ផ្ទះ​ខ្ញុំ​ប្រាប់​ម៉ែ​។​ពេលនោះ​ជនសង្ស័យ​គំរាមថា​”​បើ​ហ៊ាន​ប្រាប់​ម៉ែ​ហ្អែ​ង​អញ​សម្លាប់ចោល​” ។ លុះ​ក្រោយមក​ជនសង្ស័យ​តែងតែ​រំលោភ​កូន​រហូត​ជា​បន្តបន្ទាប់ ដោយ​គំរាម​កូន​មិនឱ្យ​និយាយប្រាប់​ម្ដាយ​និង​អ្នក​ដ៏​ទៃ បើ​ហ៊ាន​និយាយ និង​សម្លាប់ចោល ។​

​លុះដល់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​និយាយប្រាប់​ម៉ែ​ថា ម៉ែ​ខ្ញុំ​រាំងរដូវ បាត់​ជាង​៣ ខែ​ហើយ ។​ភ្លាមនោះ​ម្ដាយ​ជនរងគ្រោះ​បាន​ទៅ​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម ។ ពេល​ទិញ​បាន​ហើយក៏​ធ្វើការ​ពិនិត្យ​ទឹកនោម​ឃើញថា មាន​ផ្ទៃពោះ រួច​ក៏​សួរ​កូន​ថា កូន​ឯង​ប្រាប់​ម៉ែ​ឱ្យ​ត្រង់​មក​មាន​ខូចខិល​ជាមួយ​នរណា ? កូន​ឆ្លើយថា ប៉ា​រំលោភ​ខ្ញុំ​តាំងពី​ខែ​ទឹក​ឆ្នាំទៅ​រហូតមកដល់​ឥឡូវនេះ ។ ភ្លាមនោះ​ម្ដាយ​ដេញ​កូន​ឱ្យទៅ​ជួប​ជាមួយ​ម្ដាយមីង​ឱ្យ​ជូនទៅ​ប្ដឹង​សមត្ថកិច្ច ។ លទ្ធផល​ពេទ្យ​ពិនិត្យឃើញថា មាន​ផ្ទៃពោះ​រយៈពេល​៥​ខែ​៕S/​