ដោយៈចាន់ ថន/ព្រៃវែងៈសពកុមារីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងស្រះទឹកក្នុងវត្តមួយកន្លែងនៅស្រុកព្រះស្ដេច សមត្ថសន្និដ្ឋានថាជាករណីរំលោភសម្លាប់។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅចំណុចមាត់ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។
លោក ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែងបានឲ្យដឹងថានៅពេលដែលមានប្រជាពលរដ្ឋ ប្តឹងរាយការណ៍ ថាមានសាកសពក្មេងដេកស្លាប់។ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យ ធ្វើកោសល្យវិច័យលើខ្លួនសាកសពឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ
៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច។ឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំម្តាយឈ្មោះ រស់ ហេនអាយុ៣២ឆ្នាំ នៅភូមិសទ្ធាឃុំរំចេកស្រុកព្រះស្ដេច។សមត្ថកិច្ចសន្និដ្ឋាថាស្លាប់ដោយការរំលោភសម្លាប់។បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងស្រាវជ្រាវកសាងរកមុខសញ្ញាដើម្បីចាត់ការតាមនីតិវិធី៕S/