​រំលោភ​សេពសន្ថវៈ​លើ​កុមារ​នៅ​អាមេរិក​រត់​មក​ស្រុក​ខ្មែរ​នគរបាល​និង​FBI​តាម​ចាប់​នៅ​បាត់ដំបង

975
ចែករម្លែក

​(​បាត់ដំបង​)៖​បុរស​ជនជាតិ​អាមេរិក​ម្នាក់​បានជា​ប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កុមារ​នៅ​ប្រទេស​អាមេរិក​ហើយ​បាន​រត់​មក​ស្រុក​ខ្មែរ​ត្រូវ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​និង​កម្លាំង​ស្ថាប័ន​FBI​តាម​ចាប់​ដល់​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា​កម្លាំង​នាយកដ្ឋាន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សមត្ថកិច្ច​មូលដ្ឋាន អាជ្ញាធរ​ដែនដី ព្រមទាំង​មានការ​សហការ ជាមួយ​ស្ថាប័ន FBI ប្រចាំ​ស្ថានទូត​អាមេរិក បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​១៩៤ របស់​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ទីតាំង​ក្រុម​២១ ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ឲ្យ​ដឹង​ទៀតថា បុរស​ជនបរទេស​រូប​នេះ​មានឈ្មោះ Robert James Boehnlein កាន់​លិខិតឆ្លងដែន​លេខ 506090676 ពីបទ​រំលោភ​ផ្លូវភេទ​លើ​កុមារ នៅ​សហរដ្ឋអាមេរិក​។​ក្រោយ​ការឃាត់ខ្លួន ត្រូវ​បញ្ជូនមក​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​។​លោក អ៊ុក ហៃ​សីឡា​បាន​បន្តថា​”​ដោយមាន​ការសហការ​ជាមួយ​ស្ថាប័ន FBI ប្រចាំ​ស្ថានទូត​អាមេរិក ជននេះ​នឹង​បញ្ជូន​ត្រឡប់​ទៅ​អា​មេ​រិ​វិញ ដើម្បី​ទទួលទោស​នៅ​ទីនោះ​”៕S/​ដោយ​៖​ហូ​សាន់​

បុរស​ជនជាតិ​អាមេរិក​ម្នាក់​បានជា​ប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កុមារ​នៅ​ប្រទេស​អាមេរិក​ហើយ​បាន​រត់​មក​ស្រុក​ខ្មែរ​ត្រូវ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​និង​កម្លាំង​ស្ថាប័ន​FBI​តាម​ចាប់​ដល់​ខេត្តបាត់ដំបង​(រូប៖វ៉េបសាយ)