​រ៉ឺម៉ក​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ម្ចាស់​ដោះ​កន្ទុយ​រ៉ឺម៉ក​រត់​បាត់​

234

(​ព្រៃវែង​)៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​សន្លប់​បាត់ស្មារតី​បន្ទាប់ពី​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ក្រោយពេល​កើតហេតុ​ភាគី​ខាង​រ៉ឺម៉ក​បាន​ដោះ​កន្ទុយ​ទុកចោល​រួច​បើក​ម៉ូតូ​រត់​គេចខ្លួនបាត់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចំណុច​ភូមិ​ក្រាំង​ក្អុក​ឃុំ​កំពង់​សឹង​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៧ ។​

​ប្រភព​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​HONDAWave​ពណ៌​ក្រហម​គ្មាន​ផ្លាកលេខ​បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ដោយ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុច​ខាងលើ ក៏បាន​អក​ហ្ស៊ើ និង​ម៉ូតូ​សន្តោង​រ៉ឺម៉ក ដែល​នៅ​ពីមុខ​ក្នុង​ទិស​ស្របគ្នា បណ្ដាល​ឲ្យ​បុក​ចំ​ពីក្រោយ​កន្ទុយ​រ៉ឺម៉ក​ពេញទំហឹង​ធ្វើ​ឲ្យ​ដួល​ប៉ើង​ជាច្រើន​ម៉ែត្រ​ទាំង​ម៉ូតូ​និង​មនុស្ស​។​ជាមួយគ្នា​នោះ​អ្នកបើក​ម៉ូតូ​វ៉េវ​បាន​របួសធ្ងន់​សន្លប់​បាត់ស្មារតី​។

ភ្លាមនោះ​អ្នកបើក​រ៉ឺម៉ក​នឹកស្មានថា​ជនរងគ្រោះ​ស្លាប់បាត់​ហើយក៏​ដោះ​កន្ទុយ​រ៉ឺម៉ក​ទុកចោល​រួច​បើក​ម៉ូតូ​គេច​បាត់​តែម្ដង​ដោយ​បន្សល់ទុក​ជនរងគ្រោះ កន្ទុយ​រ៉ឺម៉ក​និង​ម៉ូតូ​នៅ​ដួល​រដូករណែល​អែប​ចិញ្ចើមផ្លូវ​។​បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ពេទ្យ​ស្រុក​ព្រះស្តេច រីឯ​ម៉ូតូ​និង​កន្ទុយ​រ៉ឺម៉ក​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​កំពង់​សឹង​ដើម្បី​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕S/​ដោយ​៖​ចាន់ ថន​

​រ៉ឺម៉ក​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ម្ចាស់​ដោះ​កន្ទុយ​រ៉ឺម៉ក​រត់​បាត់​