​រ៉ូយ៉ាល់ រៃ​វេ នឹង​នាំ​រថភ្លើង​ទំនើប​ថ្មី​មកដល់​ក្រុងភ្នំពេញ នៅ​ពីរ​ខែ​ខាងមុខ​

1491
ចែករម្លែក
  • 753
    Shares
រថភ្លើង​ដែល​គ្រោង​នាំមក​កម្ពុជា​(​រូបថត​ឯកសារ​)

ដោយ​: ច្រាយ ចំណាន / ភ្នំពេញ​: រថភ្លើង​ដ៏​ស្រស់ស្អាត និង​ផ្តល់​ផាសុខភាព​ដល់​អ្នកធ្វើដំណើ​រ នឹងត្រូវ​ក្រុមហ៊ុន​រ៉ូយ៉ាល់ រៃ​វេ (Royal Railway) នាំ​មកដល់​ក្រុងភ្នំពេញ នៅ​ខែកក្កដា​ខាងមុខនេះ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេនោះ​។​

​ក្បាលរថភ្លើង​ថ្មី​ដ៏​ស្រស់ស្អាត​នេះ ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​កូ នឹងត្រូវ​បាន​គេ​ដឹក​មកដល់​រាជធានី​ភ្នំពេញ ក្នុងពេល​មួយខែ ឬ​ពីរ ខែ​ទៀត​សម្រាប់ ដើម្បី​ជំនួស​ក្បាលរថភ្លើង​ចាស់ ពី​ស្ថានីយអយស្ម័យយាន​មក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ក្បាល​និង​ទូរថភ្លើង​ថ្មី​នេះ អាច​ផ្ទុក​អ្នកដំណើរ​បាន​១០០ នាក់ និង​រត់​ក្នុង​ល្បឿន​៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​លោក វ៉ា​ស៊ីម សូរិយា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​នេះ​ថា ក្បាលរថភ្លើង​ថ្មី​នេះ ត្រូវបាន​គេ​ធ្វើ​រួចរាល់​អស់ហើយ និង​កំពុង​ដាក់​សាកល្បង​នៅក្នុង​ប្រទេស​ម៉ិចស៊ីកូ តែ​មិនទាន់បាន​ដឹក​មកដល់​កម្ពុជា​ទេ ប៉ុន្តែ​យ៉ាងយូរ​ពីរ​ខែ​ទៀត​នឹង​មកដល់​រាជធានី​ភ្នំពេញ​ហើយ​។ ផ្ទុយទៅវិញ បើ​មិនមាន​អ្វី​ជា​ឧបសគ្គ​នៅតាម​សមុទ្រ ឬ​បើ​មិនមាន​ខ្យល់ព្យុះ​ទេ​រយៈពេល​មួយខែ​ទៀត​ទូរ​រថភ្លើង​នោះ​នឹង​ដឹក​ដល់​ភ្នំពេញ​ហើយ​។​

​លោក​បន្តថា នៅពេល​មកដល់ ក្រសួង​នឹង​ប្រកាស​ជា​សាធារណៈ​ស្តីពី ការដាក់​ឲ្យ​ដំណើរ​ក្បាលរថភ្លើង​ថ្មី​ជំនួស ក្បាលរថភ្លើង​ចាស់​ដែល​ក្រសួង​និង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប​(Royal Group) បានដាក់​ឲ្យ​ដំណើរការ​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ​។​

​ទោះជា​យ៉ាងណា​លោក​មិនបាន​បញ្ជាក់​ពី​តម្លៃ​ក្បាលរថភ្លើង​ថ្មី​នេះ​ថា មានតម្លៃ​ប៉ុន្មាន​នោះទេ ព្រោះ ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវដែក Royal Railway របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ជា​អ្នកបញ្ជា​ទិញ​ដោយផ្ទាល់​។

​ការដាក់​ឲ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​នៅពេលនេះ គឺ​ក្នុង​គោល​កាត់បន្ថយ​ការចំណាយ​ថវិកា ពេលវេលា សុវត្ថិភាព គ្មាន​ការរំខាន ព្រមទាំង​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងដំណាក់កាល​ដំបូង​នេះ គេ​នឹង​ប្រើប្រាស់​រថភ្លើង​ចំនួន​ពីរ​គ្រឿង ដែលមាន​ស្រាប់ សម្រាប់​ការផ្តល់សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ទៅមក ខណៈ​រង់ចាំ​ក្បាលរថភ្លើង​ថ្មី​ចំនួន​បី​គ្រឿង​ទៀត ដែល​បាន​បញ្ជា​ទិញ​មកពី​ប្រទេស​ម៉ិចស៊ីកូ​៕ ល​