​រ៉ូ​ណាន​ស្ងាត់ៗ​ស្រាប់តែ​ធ្វើ​រឿង​ខ្មោច​ប្លែក​ទៀតហើយ​ឱ្យ​ផលិតកម្ម​អិ​ល​ឌី

680
ចែករម្លែក
  • 15
    Shares

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖ ស្ងាត់ៗ​បាត់​មុខ​យូរ គឺ​ស​ង្ងំ​ផលិត​រឿង​ថ្មី​ឱ្យ​ផលិតកម្ម​អិ​ល​ឌី អស់​មួយរយៈ​លោក ចាន់ណា រ៉ូ​ណាន បានបង្ហាញ ថ្ងៃ​ចាក់​បញ្ចាំង​ច្បាស់លាស់​នូវ​រឿង​ថ្មី​គឺ​រឿង “​ឯណា​ខ្មោច​?” ។

ជាមួយ​ការផ្ទុះ​ព័ត៌មាន​រឿង​ថ្មី​របស់លោក​ត្រៀម​នឹង​ចេញ​នោះ​អ្នក​ធ្លាប់​គាំទ្រ​ស្នាដៃ​ផលិតករ​វ័យក្មេង​រូបនេះ កំពុង​អន្ទះសារ​រង់ចាំ​ថ្ងៃ​មកដល់​នៃ​ការចាក់​បញ្ចាំងភាពយន្ត​បែប​ភ័យរន្ធត់​នោះ​។​ព្រោះតែ​ពួកគេ​ជឿជាក់​លើ​គុណភាព​ភាពយន្ត​ដែល​ផលិតករ​មួយ​នេះ​ផលិតឡើង​ថា​នឹងមាន​អ្វីដែល​ថ្មី​ទាក់ចិត្ត​អ្នកទស្សនា​ជាក់​ជាមិនខាន ។

​រឿង “​ឯណា​ខ្មោច​” ដែលជា​ស្នាដៃ​ថ្មី​នោះ​ត្រូវបាន​ផលិតករ និង​សិល្បករ​លេចមុខ​ក្នុង​រឿងនេះ​រំពឹង​ខ្ពស់​ថា នឹង​ស្រូប​បាន​អ្នក​ចូល​ទស្សនា ច្រើន​កុះករ​នៅពេល​ខាងមុខ ព្រោះតែ​ភាពយន្ត​នេះ​ស្ថិតនៅ ក្រោម​ការសម្រិតសម្រាំង​យ៉ាង​ពិសេស ពី​ផលិតករ​លោក ចាន់ ណា​រ៉ូ​ណាន ដែល​ធ្លាប់ធ្វើ​ឲ្យ​ផ្ទុះ​កក្រើក វិស័យ​ភាពយន្ត​លើ​រឿង​ជាច្រើន​ដូចជា​រឿង កំណត់ហេតុ​នាង​នាថ រឿង សសរកន្លោង ជាដើម ។

​ផ្ទាំង​ផ្សព្វផ្សាយ​លើកដំបូង​ដែល​ប្រកាសថា ភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ​ក៏ត្រូវ​បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ជាខ្លាំង​បូករួម​ទាំង​រូបថត​និង​វីដេអូ​ឈុត​ក្រៅ​ឆាក​ក៏មាន​ការគាំទ្រ​យ៉ាងច្រើន​ផងដែរ ។

លោក ចាន់ណា រ៉ូ​ណាន ផលិតភាព​យន្ត​រឿង “​ឯណា​ខ្មោច​?” ដែល​គឺជា​ភាពយន្ត​បែប​ភ័យរន្ធត់ ដែល បានរៀបចំ​ពិធី​ក្រុង​ពាលី និង​ចេញ​ថត​ចាប់តាំងពី​អំឡុង ខែសីហា ឆ្នាំ​២០១៨ ។ ភាពយន្ត​នេះ មាន​ចូលរួម​សម្តែង​ដោយ​តារា ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន​មាន ដូចជា លោក ទ្រី តារា​វុ​ធ​, កញ្ញា សួង ស៊ី​ធឿន​, លោក ភី ម៉ៃ​, កញ្ញា យេ​យេ​, លោក សា​តាន់​, លោក ដូ រី​កូ ជាដើម ។

​ភាពយន្ត​នេះ​នឹងត្រូវ​ចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត​ចាប់ពី​ថ្ងៃទី​២១​មីនា ឆ្នាំ​២០១៩ តទៅ នៅ​គ្រប់​រោង​ភាព យន្ត​ទាំងអស់ ។ ផលិតករ​រូបនេះ​បាន​បញ្ជាក់ថា ភាពយន្ត​នេះ​និយាយ​អំពី​ក្រុម និស្សិត​មួយក្រុម ត្រូវ​មក​ចុះ​កម្មសិក្សា​នៅ​មន្ទី​ពេទ្យ​បង្អែក​ដែល​គេ​ល្បី​ថា​មាន​ខ្មោចលង​សាហាវ​ចំ​យប់​ដែល​គេ​បញ្ជូន​សព​តៃហោង​កូនស្រី​សេដ្ឋី​ម្នាក់​ស្លាប់​ដោយសារ​ក្រឡាប់​ឡាន​ធ្លាក់​ជ្រោះ​រក្សាទុក​ក្នុង​មន្ទី​ពេទ្យ​នោះ​។​​

នា​យប់​ស្ងាត់​ពួកគេ​បាន​ជួប​ខ្មោច​ដែល​អ្នកស្រុក​តែង​និយាយថា​ចេញមក​លងបន្លាច​គ្រប់​គ្នាៗ​ពួកគេ​ព្យាយាម​រត់គេច​ខ្មោច​ទាំងអស់​លង​តែ​បែរជា​ជួប​ខ្មោច​កូនស្រី​លោក​សេដ្ឋី បង្ហាញខ្លួន ។ ​លោក​បាន​បញ្ជាក់ថា ខ្សែភាពយន្ត​នេះ​ពោរ ពេញ​ដោយ​ឈុត​ឆាក​បន្លាច និង​កំប្លែង​សើច​ចុកពោះ ដែល​វា​គឺជា​វណ្ណ​កម្ម​ថ្មី​តម្រូវ​ចិត្ត​អ្នកគាំទ្រ​ស្នាដៃ​លោក​កន្លងមកហើយ​។

​លោក​ជឿជាក់ថា​ភាពយន្ត​នេះ​នឹង​ទទួលបាន​ជោគជ័យ ព្រោះតែ​គុណភាព​នៃ​ការផលិត ត្រូវបាន​សម្រិតសម្រាំង​យ៉ាង ពិសេស ទាំង​បច្ចេកទេស​ថត ការតុបតែង​មុខ ការជ្រើសរើស​តារា​សម្តែង ទីតាំង​ថត​គួរ​ចាប់អារម្មណ៍ និង​សាច់រឿង​ដ៏​ល្អ​ថ្មី​ប្លែក​ពី​រឿង មុនៗ​ឆ្ងាយ​៕S/​