​រ៉ូ​លីន​រក​ពេល​សម្រាក​គ្មាន​ខណៈ​រដូវ​ការមកដល់​

518
ចែករម្លែក

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​គ្រា​ដែល​រដូវ​មង្គលការ​បាន​ឈាន​មកដល់​បានធ្វើឱ្យ​អ្នកមាន​អាជីព​ចម្រៀង​ក៏​មមាញឹក​តាម​រដូវ​កាល​ខណៈដែល​ពួកគេ​ត្រូវបាន​ម្ចាស់​កម្មវិធី​ពេញចិត្ត​ពេញ​ថ្លើម​ចូលរួម​ជា​តារា​កិត្តិយស​ច្រៀង​ក្នុង​ពិធី​តែម្តង​។​

អ្វីដែល​កត់សម្គាល់​នោះ​គឺ​មើលឃើញថា​តារាចម្រៀង​មួយចំនួន​រវល់​ស្ទើរតែ​ដកឃ្លា​មិន​រួច​អ្នក​ខ្លះទៀត​ត្រូវ​ជាន់​ថ្ងៃ​ពិធី​ពីរ​រោង​ក្នុងពេល​តែមួយ​ក៏មាន​។​ដូច្នេះហើយ​ទើប​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​ជាច្រើន​ដួង​បាន​លើ​បង្ហាញ​អារម្មណ៍​ហត់នឿយ​តាម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដើម្បី​បន្ធូរ​អារម្មណ៍ ពេលដែល​ពួកគេ​មមាញឹក​និង​ការងារ​។

​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា អិន​ស្តា​ក្រាម (IG) តារាចម្រៀង​សំលេង​ពីរ កញ្ញា​រ៉ូ​លីន បានបង្ហាញ​រូបភាព​ពី​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​របស់គេ​តែ​អ្វីដែល​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ទៀត​នោះ គឺ​តារាចម្រៀង សំលេង​អ្នកស្រី ប៉ែន​រ៉​ន រូបនេះ មាន​អាកា​រៈ​អស់កម្លាំង​រហូត មិន​ហ៊ាន​ធ្វើដំណើរ​តាម​រថយន្ត​ផ្ទាល់ខ្លួន​ទេ​។ គឺ​ជួល​រថយន្តឈ្នួល​ជិះ​មួយ​តែឯង តែម្តង ពោល រ៉ូ​លីន មាន​ការងារ​ច្រៀង​រាំ​ស្ទើរតែ​រាល់ថ្ងៃ ចំណែក​ថ្ងៃ​ខ្លះទៀត រ៉ូ​លីន មាន​ពីរ​-​បី​រោង ជាន់គ្នា​ផង​ក៏មាន​។

​រ៉ូ​លីន បង្ហើប​ថា ក្នុង​រដូវ​ការ បែបនេះ គឺ​ក្រុម​អ្នកចម្រៀង តែងតែមាន​ការងារ​ច្រើន​ខុសពី​ធម្មតា ដូច្នេះហើយ ដោយសារតែ​ការងារ​ច្រើន មិនសូវមាន​ពេល​សម្រាក​អាចអោយ​ខ្លួន​មិនសូវមាន​កម្លាំង បើកឡាន​ចេញទៅ​ច្រៀង​នៅ​ខេត្ត​បាន ព្រោះ​ត្រូវ​ត្រឡប់មក​ក្រុងភ្នំពេញ​វិញ​ទាំងយប់​។ រ៉ូ​លីន បន្តថា ការជួល​រថយន្ត​សម្រាប់​ចេញទៅ​ច្រៀង​នៅ​ខេត្ត​គឺជា​ជម្រើស​ល្អ​បំផុត ខណៈដែល រ៉ូ​លីន ចង់​សម្រាក​ខ្លះ​បន្ទាប់ពី​ការងារ​រួចរាល់​៕S/