​លក់​គ្រឿងញៀន​៣​ឆ្នាំ​ឥឡូវ​បែកការណ៍​អាវុធហត្ថ​ចាប់ខ្លួន​

298
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​លក់​គ្រឿងញៀន​៣​ឆ្នាំ​ឥឡូវ​បែកការណ៍​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន​ហើយ​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​នៅ​ចំណុចដើម​ស្រល់​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ហើយ​បាន​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។​

រូបថត : លក់​គ្រឿងញៀន​៣​ឆ្នាំ ឥឡូវ​បែកការណ៍​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន​ហើយ (​រូប​: ប​.​ជ័យ​)​

​ជនសង្ស័យ​ប​ឈ្មោះ ស៊ង វិ​ឈាន ភេទ ប្រុស អាយុ ៣៥​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង​ដកហូត​វត្ថុតាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ១១​កូន​ថង់ ស្មើ ២២,៥​ក្រាម ទូរស័ព្ទដៃ ចំនួន​១​គ្រឿង​ម៉ូតូ ចំនួន​១៕S/