​លង្កា​វី​ទឹកដី​ដែន​កោះ​នៃ​ម៉ាឡេស៊ី​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​

854
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ៏​យ​:​លង្កា​វី​ឬ​ឡាំង​កា​វី​ជា​ទឹកដី​ដែន​កោះ​នៃ​រដ្ឋ​កេ​ដា​ា​ស​ប្រទេស​ម៉ាឡេស៊ី​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​យូរ​មកហើយ​។​គឺ​មុន​ឆ្ងាយ​ណាស់​ពី​ទឹកដី​កោះ​នៅ​ឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា​យើង​។​ប៉ុន្តែ​បើ​មើល​ត្រួសៗ​លើ​សក្តានុពល​ទឺ​កដី​ដែន​កោះ​នៅ​ទីទៃ​នៃ​ប្រជាជាតិ​ទាំង​២​នេះ​.​មាន​ប្រដំប្រសង​គ្នា​ទេ ។​

​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្មីៗ​នា​ចុងខែ​ធ្នូ​ឆ្នាំ​២០១៨​កន្លងមក​បានរួម​ដំណើរ​ជាមួយ​លោកស្រី​ប្លុង​មុំ​សមាជិក​ក្រុមការងារ​មួយ​របស់លោក​ស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ប្រធាន​កិ​ត្ត​យស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​ង​ភិ​វឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​។

លោក​ជា សុវណ្ណ​ធួន ,​លោក​សុះ រ៉ូ​ហ្សា​លី ប្រធាន​សមាគម​និ​ស្ស​មូស្លីម​កម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​ទៅ​ទស្សនា​និង​រៀបចំ​មុន​នូវ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ដែល​នឹងធ្វើ​នៅពេល​ខាងមុខ​។​

យើង​និង​ភ្ញៀវទេសចរ​ចម្រុះ​បាន​ចុះ​សាឡាង​នៅ​កំពង់​មួយ​ក្នុង​រដ្ឋ​ពើ​លី​ដើម្បី​ទៅដល់​កោះ​ទេសចរណ៍​លង្កា​វី​ហើយ​បន្តដំណើរ​តាមរយ​:​រថយន្ត​ដែល​ជួល​បើកបរ​ខ្លួនឯង​ម៉ា​សេរី​លើ​កោះ ដើម្បី​ទៅ​កម្សាន្ត ស្នាក់នៅ​ញាំ​អាហារ​។​តាម​លោក​វ៉ាន់​សា​ប្រ៊ី​អតីត​អនុប្រធាន​សហព័ន្ធ​យុវជន​ម៉ាឡេស៊ី​ខេត្ត​ពើ​លី​ស​ដែល​រៀបចំ​សម្របសម្រួល​ដំណើរ​របស់​យើង​បានឱ្យដឹងថា​:​លំហូ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​តាម​ច្រក​ផ្លូវ​សមុទ្រ​និង​តាម​ជើ​ហ​ហោះហើរ​យន្តហោះ​មាន​រាប់ពាន់​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃៗ ។​

លោក​បន្តថា​:​បើ​សម្រាប់​ពលរដ្ឋ​ម៉ា​ឡេ​វិញ​នរណា​មិនបាន​ទៅ​ទស្សនា​កោះ​នេះ​ពិតជា​រឿង​គួរឱ្យ​ស្តាយ​ណាស់​។​ព្រោះ​កោះ​នេះ​មានតម្លៃ​ជា​អលង្កា​នៃ​ខេត្ត​កេ​ដាស​និង​ជា​ទឺ​កដី​នៃ​ប្រ​វត្ត​ន៍​កំណើត​នៃ​សត្វ​ឥន្ទ្រី​យ៍​ក្រហម​ស្រគាំ​។​តាម​ឯកសារ​និង​ប្រភពព័ត៌មាន​ដែល​កាសែត​រស្មី​កម្ពុជា​ទទួលបានៗ​ឱ្យដឹងថា​: លង្កា​វី​ជា​ប្រជុំ​កោះ​នៃ​កោះ​៩៩​កោះ​។​ក្នុងនោះ​លង្កា​វី​ជាក​កោះធំ​មួយ​ដែល​ស្ថិតនៅ​ជាង​៣០​គ​.​ម​ពី​ឧបទ្វីប​ម៉ា​ឡេ និង​ព័ទ្ធជុំវិញ​ដោយ​សមុទ្រ​អានដាម៉ាន់​។
​វាក​ស្ថិតនៅ​ចុង​ខាងលិច​នៃ​ប្រទេស​និង​កៀក​នឹង​ព្រំដែន​ទឹក​នៃ​កោះ​លី​ប​ប្រ​ទស​ថៃ​។​កោះ​នេះ ជា​កន្លែង​ទេសចរណ៍​ល្បី​និង​មាន​ប្រជាប្រិយ​បំផុត​ខាង​ទេសភាព​ធម្មជាតិ ឧទ្យាន​ជាតិ​(​ចុះបញ្ជី​ក្នុង​អង្គការ​យូណេស្កូ​)​សត្វ​ឥ​ន្ទី​យ៍​សម្បុរ​ក្រហម​ស្រគាំ​,​ឆ្នេ​សមុទ្រ​ស្អា​តនៃ​គោលដៅ​ទេសចរណ៍​ឆ្នេរសមុទ្រ​ក្នុង​ពិភពលោក ហើយ​មាន​រចនាសម្ព័ន្ធ​ប្លែក​ច​ម្លែ្អ​ស្ចា​រ្យ​មួយ​។​

ចំពោះ​ប្រវត្តិ​វិញ កោះ​លង្កា​វី​បានដាក់​អោយមាន​ឡើង​នៅ​ដើម​ស​.​វ​ទី​១៥ ដែលជា​ទឹកដី​អ្នកភូមិ​គ្រាម​(​អ្នកស្រុក​ដើម​)​ម៉ា​ឡេ​មួយ​ដែរ​។ ហើយ​ពាក្យ​”​លង្កា​វី​ឬ​ឡាំង​កា​វី ” មាន​សេចក្តី​ថា “​ឡាំ​ងក​:​ឬ​លង្កា​” ជា​ភាសាសំស្ក្រឹត​(​ឥណ្ឌា​) មានន័យថា​”​ស្រស់ស្អាត​” និង​”​កា​វី​”​ជា​ភាសា​ម៉ា​ឡេ មានន័យថា ថ្ម​ក្រហម​។​

​ប៉ុន្តែ​បើ​ន័យ​ដែល​គេ​ស្គាល់​ជាទូទៅ​លង្កា​វី​មានន័យថា ឈ្មោះ​សត្វ​ឥន្ទ្រី​យ៍​ក្រហម​ស្រគាំ​( Reddish Brown Eagle)​ហើយ​ខាង​វប្ប​ធ​ម៍​និង​រដ្ឋបាល​ក៏បាន​កំណត់​យក​សត្វ​ឥន្ទ្រី​យ៍​ក្រហម​ស្រគាំ​នេះ​ជា​និមិត្តរូប​នៃ​កោះ​នេះ​។​គេ​ក៏បាន​កសាង​រូប​សត្វ​ឥន្ទ្រី​យ៍​នេះ​យ៉ាង​ធំ​មួយ​នៅ​ចុង​កោះ​ជាទី​ដែល​ភ្ញៀវ​ត្រូវ​ឆ្លង​សមុទ្រ​និង​ឡើងគោក សម្រាប់​អោយ​ភ្ញៀវ​ទស្សនា​និង​ចងចាំ​ថា​ត្រូវតែ​បាន​ថតរូប​ជាមួយ​។​

​ភ្ញៀវទេសចរ​ទៅកាន់​កោះ​នេះ​ក្រៅពី​ដំណើរ​តាម​សាឡាង​កប៉ាល់​ក៏​អាចធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ចុះ​នៅ​ព្រលានយន្តហោះ​លង្កា​វី​បា​ដាង (Langkalwi Padang International Airport ) ស្ថិតនៅលើ​កោះ​នេះ ហើយ​ជើងហោះហើរ​ចុះ​និង​ឡើង​១​ក្នុង​រវាង​៥-១០​នាទី​។​

មាន​សណ្ឋាគារ ផ្ទះសំណាក់ ហាង រាន​អាហារ​និង​សេវា​ផ្សេង​ច្រើន តែ​ភាគច្រើន​គឺ​ម្ហូប​បែប​ម៉ា​ឡេ ។ ភ្ញៀវ​អាច​ជួល​ឡាន ម៉ូតូ​ជិះ​ខ្លួនឯង ហើយ​មិនអាច​លួច​យក​ចេញពី​កោះ​បានទេ ។ ប៉ុន្តែ ចំពោះ​សេវា​មា​៉​ស្សា ស្បា សូ​ណា ស្ទី​ម មាន​តិចតួច ហើយ​ថ្លៃៗ ។ រីឯ​សេវា​ផ្លូវភេទ ខារ៉ាអូខេ វិញ បើ​យោង​ម​គ្គុ​ទេស​ក៏​យើង​ថា : “​រដ្ឋាភិបាល​មិន​ចេញ​ច្បាប់​អោយ​បើក​ទេ លើកលែងតែ​បារ បៀរ​ហ្គា​ដិ​ន​ដែលមាន​មួយចំនួន​តូច ” ។​​

ហេតុនេះ ភ្ញៀវ​ដែល​ទៅ​ទស្សនា​កោះ​នេះ គឺ​ផ្តោតលើ​គោលដៅ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​ធម្មជាតិ រមណីយដ្ឋាន​កែច្នៃ​-​ធម្មជាតិ រមណីយដ្ឋាន​ឆ្នេរ រមណីយដ្ឋាន ឧទ្យាន​សត្វ​ឥន្ទ្រី​យ៍ បក្សី​នានា ម​ច្ឆះ​សមុទ្រ សត្វព្រៃ​ដូចជា​គរ​នាំគ្នា​ទៅ​ជិះ​កន្ត្រាក់​ខ្សែកាប​នៅ​ភ្នំ​ជីន​ចាំង​, ទៅ​ទស្សនា លេង​ទឹក ជិះទូក ទុក​ក្តោង​តាម​ឆ្នេរ ,​ជិះទូក​ទៅ​ដៃសមុទ្រ​។

​ព្រៃកោងកាង​ដើម្បី​មើល​សត្វ​ឥន្ទ្រី​យ៍ មើល​ត្រី​សមុទ្រ​ប្លែកៗ ទស្សនា​ល្អាង​សត្វ​ប្រចៀវ​ដេក ,​ទស្សនា​និង​ទិញ​ផលិតផល​សូត្រ​ផលិត​ដោយ​តម្បាញ​ផ្ទាល់ដៃ , មើល​និង​កំសាន្ត​នៅ​មជ្ឈមណ្ឌល​សម្តែង​និង​តៃ​ង​បង្ហាញ និង​សកា​រម​ន្ទិ​រ​ព្រមទាំង​ដើរ​ផ្សារ​រាត្រី​ជាដើម​។​

​ទេសភាព ទិដ្ឋភាព ទស្សនីយភាព​បែប​ធម្ម​ជាតិ​និង​បង្កើត​ថ្មី មិន​បូរាណ​ទាំងនោះ​នៅ​កោះ​លង្កា​វី បើ​ធៀប​នឹង​បណ្តា​កោះ​តូច​ជា​តំបន់​ទេសចរណ៍​ក្នុង​ដែនសមុទ្រ​កម្ពុជា​នៅ​ខេត្ត​ព្រះសីហនុ ,​កែប ,​កំពត​និង​កោះកុង យើង​ឃើញថា កោះ​របស់​យើង​ទើប​ចាប់ផ្តើម​ដំណើរការ គឺ​ក្រោយ​យ៉ាង​ឆ្ងាយ​ពី​គេ ។ ប៉ុន្តែ​អ្វីដែល​អាច​កត់សម្គាល់​បាន នៅ​បណ្តា​កូន​កោះ​នៅ​សមុទ្រ​នៃ​កម្ពុជា​យើង ក៏​ត្រូវបាន​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និង​អាជ្ញាធរ ជំនាញ វិស័យ​ឯកជន​ពាក់ព័ន្ធ​បា​ន​នឹង​ជម្រុញ​ទាក់ទាញ​ភ្ញៀវ​ដ៏​ខ្លាំងក្លា​បណ្តើរៗ​ហើយ​។​

​បើ​និយាយ​ពី​សក្តានុពល​គឺ​មិនសូវ​ខុសគ្នា​ទេ​តែ​លទ្ធភាព​វិនិយោគ​បន្ថែម​និង​ប្រជាប្រិយ​ភាពជា​អន្តរជាតិ​យើង​មិនទាន់​អាច​ដើរ​ទាន់​គេ​នៅឡើយ​ព្រោះ​ប្រទេស​យើង​បើ​គិត​ទៅ​ទើប​មាន​សន្តិភាព​បរិបូរណ៍​បាន​២០​ឆ្នាំ​ប៉ុណ្ណោះ ។​ឯ​ម៉ាឡេស៊ី​គេ​មាន​សន្តិភាព​៥០-៦០​ឆ្នាំ​មកហើយ ។​

​ដោយឡែក សម្រាប់​ភ្ញៀវទេសចរ​ជនជាតិ​ក​ម្ព​ជា បើតាម​ក្រុម​ហ៊ុ​នី​ភ្នាក់ងារទេសចរណ៍​នៅ​កោះ​លង្កា​វី​ថា មាន​ទៅ​ទស្សនា​ជា​ហូរហែ​ផង​ហើយ ប៉ុន្តែ​មាន​ចំនួន​តិច​។ ឯ​ភ្ញៀវទេសចរ​ម៉ា​ឡេ​ពី​កោះ​នេះ​វិញ មក​ទស្សនា​ក​ម្ព្ជា់​ក៏មាន​ហូរហែ​ដែរ​ហើយ​ពួកគេ​ចង់​ទស្សនា​ប្រាង្គ​ប្រាសាទ​ជាង​ទៅ​ទស្សនា​និង​លេង​នៅ​កោះ​ក្នុង​ដែនសមុទ្រ​កម្ពុជា​យើង​ព្រោះ​គេ​កោតខ្លាច​ស្ងប់​ស្ងែ​ង​ខ្លាំង​ហើយ​មិន​គិតថា​បុព្វបុរស​ខ្មែរ​ពិត​អស្ចារ្យ​កសាង​ទុក​កេរតំណែល​ដ៏​អច្ឆរិយ​:​ដូច្នេះ​សោះ ៕S/

រូបថត : លង្កា​វី​ទឹកដី​ដែន​កោះ​នៃ​ម៉ា​ឡេ​សុ​ី​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​យូរ​មកហើយ មុន​ទឹកដី​កោះ​នៅ​កម្ពុជា​, ថតរូប​ជាមួយ​រូបសំណាក​សត្វ​ឥន្ទ្រី​យ៍​ក្រហម​ស្រគាំ​នៅ​កោះ​លង្កា​វី​, ជិះ​កន្ត្រក​ខ្សែកាប​នៅ​ភ្នំ​ជីន​ចាំង , ជិះទូក​ទោ​មើល​ត្រូ​និង​សត្វ​ឥន្ទ្រី​យ៍​នៅ​ដៃសមុទ្រ ព្រៃកោងកាង​និង​ងូត​នៅ​ឆ្នេរ​ចេ​ណាំង (​រូប​: ឡា​យុំ​/ រស្មី​កម្ពុជា​)​