​លទ្ធផល​ផ្លូវការ​: គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ទាំង​១២៥

1169
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​សរុប​ចំនួន ៤.៨៨៩.១១៣​សំឡេង និង​ទទួលបាន​អាសនៈ​ទាំង​១២៥​នៅក្នុង​រដ្ឋសភា​(​អាសនៈ​ទាំងអស់​)​។ ចំណែក​គណបក្សនយោបាយ​ចំនួន​១៩​ផ្សេងទៀត បើទោះបីជា​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​តិច ឬ​ច្រើន យ៉ាងណាក៏ដោយ គឺ​សំឡេង​មិន​គ្រប់​ក្នុងការ​ទទួលបាន​អាសនៈ​សភា​នោះទេ​។​នេះ​បើ​យោង​លើ​ការប្រកាស​ផ្លូវការ​ដោ​យគ​.​ជ​.​ប​.​កាលពី​ម៉ោង​៧:៣០​យប់​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨។ ​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣៧៤.៥១០​សំឡេង និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣០៩.៣៦៤​សំឡេង​។

សម្តេច​តេ​ជោ​ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងឱកាស​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

​យោងតាម​លទ្ធផល​ផ្លូវ​ការដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ទាំង​១២៥ នៅតាម​មណ្ឌល​រាជធានី ខេត្ត ទាំង​២៥ ។​ក្នុងនោះ​១.​មណ្ឌល​រាជធានី​ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​៤១៦.៣០៩​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​១២​។​២.​មណ្ឌល​ខេត្តកណ្តាលៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន ៤៤៩.៧៤៨​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​១១​។​៣.​មណ្ឌល​ខេត្តព្រៃវែងៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​៣៦៨.៧២៩​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​១១​។​៤.​មណ្ឌល​ខេត្តបាត់ដំបងៈ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​២៩៩.៤៧៤​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​ប្រាំបី​។​៥.​មណ្ឌល​ខេត្តកំពង់ចាមៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​៣០៥.៥៥៧​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​១០​។​៦.​មណ្ឌល​ខេត្ត​ត្បូងឃ្មុំៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​២៦៦.៩៤៥​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​ប្រាំបី​។​៧.​មណ្ឌល​ខេត្ត​កំ​ពតៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​២០៧.៦៧៥​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​ប្រាំមួយ​។​៨.​មណ្ឌល​ខេត្តកំពង់ស្ពឺៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​៣៣៨.១០២​សំឡេង​និង​ទទួលបាន​អាសនៈ​ចំនួន​ប្រាំមួយ​។​៩.​មណ្ឌល​ខេត្ត​បន្ទាយ​មាន​ជ័​យៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​១៨៥.២៤២​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​ប្រាំមួយ​។​១០.​មណ្ឌល​ខេត្តកំពង់ធំៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​១៩៩.១៤៨​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​ប្រាំមួយ​។​១១.​មណ្ឌល​ខេត្តតាកែវៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​៣៧៦.៥៧៩​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​ប្រាំបី​។​១២.​មណ្ឌល​ខេត្តសៀមរាបៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​២៧៥.២៧០​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​ប្រាំមួយ​។​១៣.​មណ្ឌល​ខេត្តស្វាយរៀងៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​២២៩.២០៩​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​ប្រាំ​។​១៤.​មណ្ឌល​ខេត្តពោធិសាត់ៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​១៨៥.១១១​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​បួន​អាសនៈ​។​១៥.​មណ្ឌល​ខេត្តកំពង់ឆ្នាំងៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​១៩៣.៤៧៤​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​បួន​។​១៦.​មណ្ឌល​ខេត្ត​ព្រះសីហនុៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​៧២.២៣២​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​បី​។​១៧.​មណ្ឌល​ខេត្តក្រចេះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​១០៩.៧៧៨​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​បី​។​១៨.​មណ្ឌល​ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​៧៤.០០៩​សំឡេង និង​ទទួលបាន​អាសនៈ​មួយ​។​១៩.​មណ្ឌល​ខេត្ត​កែបៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​១៧.៤៧២​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​មួយ​។​២០.​មណ្ឌល​ខេត្តកោះកុងៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​៣៩.៦៨៦​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​មួយ​។​២១.​មណ្ឌល​ខេត្ត​មណ្ឌល​គី​រីៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​២៥.៥៧៧​សំលេង និង​ទទួលបាន​អាសនៈ​ចំនួន​មួយ​។​២២.​មណ្ឌល​ខេត្តព្រះវិហា​រៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន ៧៦.៥៨៨​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​មួយ​។​២៣.​មណ្ឌល​ខេត្ត​រតនគីរីៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​៦០.៧៦០​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​មួយ​។​២៤.​មណ្ឌល​ខេត្ត​ប៉ៃលិនៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​២២.៧៨៩​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​មួយ​។​២៥.​មណ្ឌល​ខេត្តស្ទឹងត្រែងៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​៤៨.៦៥០​សំឡេង និង​ទទួលបាន​អាសនៈ​ចំនួន​មួយ​៕