​លាយ​បញ្ចូល​គ្នា​រវាង​ម៉ាក​រថយន្ត​ចា​គ័​រ​និង​មរតក​នៃ​ការ​រចនា​ម៉ូត​របស់​សំអាងការ​នួនស្រី​

1333
ចែករម្លែក
  • 8
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ឈុត​ជា​និមិត្តរូប សម្ព័ន្ធភាព មិត្តភាព​ដ៏​រឹងមាំ​ដែល​បង្កើតឡើង​រវាង​សំអាងការ “​នួនស្រី​”​និង​ក្រុមហ៊ុន​“Jaguar“​បានបង្ហាញ​ពី​វិ​រៈ​ភាព​ដ៏​អង់អាច​ក្លាហាន​នៃ​ការរួម​ដំណើរ​យ៉ាង​ស្វាហាប់​ព្រមទាំង​រីកចំរើន​នៃ​អ្នក​ទាំងពីរ​(Jaguar​និង​នួនស្រី​)​។​

​រ៉ូ​ប​ឈុត​នេះ​ត្រូវបាន​រចនា​ឡើង​ពី​ក្រណាត់​កាំ​មី​ញ៉ី​ខ្មៅ​រលោង​ដែលមាន​សណ្ឋាន​ដូច​ស្បែក​ខ្លា​ខ្មៅ​។​ការ​រំលេច​ឡើង​នូវ​ក្បាច់​ឌិន​ព័ណ៌​មាស​បង្ហាញ​ពី​ថាមពល​ដ៏​ខ្លាំងក្លា​ប្រៀបដូចជា​ប្រ​ស្រី​ភ្នែក​របស់​សត្វ​ខ្លា​។​

អត្ថន័យ​នៃ​សំលៀកបំពាក់​Jaguar​នួនស្រី​ពិពណ៌នា​អំពី​ទំនាក់ទំនង​ក្នុងប្រទេស​កម្ពុជា​ឆ្លងតាម​ការបើក​សម្ពោធ​ម៉ាក​រថយន្ត​Jaguar​ជាថ្មី​ម្តងទៀត​និង​លាយ​បញ្ចូល​សិល្បៈ​វប្បធម៌​កម្ពុជា​ជាមួយ​កេរ​មរតក​រចនា​ម៉ូត​សំអាងការ​នួនស្រី​ដែល​ប្រារព្ធ​ឡើង​នូវ​ព្រិ​ត្តិ​ការណ៍​ដ៏​វិសេសវិសាល​នៅ​ស្ថានទូត​បារាំង​កាលពីពេល​ថ្មៗ​កន្លងមកនេះ​៕S/

ចំណងជើង​រូបថត​៖ ឈុត តំណាង​និមិត្តរូប សម្ព័ន្ធភាព​មិត្តភាព​ដ៏​រឹងមាំ​ដែល​បង្កើតឡើង​រវាង​សំអាងការ “​នួនស្រី​” និង​ក្រុមហ៊ុន “ Jaguar “