​លិខិត​មិត្ត​អ្នកអាន​៖ លោក ហ៊ុន សែន កាន់តែ​ស្ងៀមស្ងាត់ កឹម សុខា កាន់តែ​លៀន​អណ្តាត សម រង្ស៊ី អស់​តម្លៃ​!

306
ចែករម្លែក

មួយរយៈ​ពេល​ចុង​ក្រោយនេះ​ខ្ញុំ​កត់សំគាល់ឃើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុង​ស្ថិតនៅ​ស្ងៀមស្ងាត់​ដោយ​មិនបាន​និយាយ​រឺ​សរសេរ​អ្វី​ទាំងអស់​ពាក់ព័ន្ធ​នឹង​នយោបាយ​ពិសេស​មិន​និយាយ​ទាល់តែសោះ​អំពី​ឈ្មោះ​សម រង្ស៊ីនិង​កឹម សុខា បើទោះជា​ដោយ​ចំពោះ​ក្តី​ឬ​ដោយ​ប្រយោល​ក្តី ។ ​ការ​ស្ថិតនៅក្នុង​សភាព​ស្ងៀមស្ងាត់​បែបនេះ​របស់លោក​នាយក​រដ្ឋមន្ត្រី​ទំនងជា​លោក​គិតថា​អ្នកនយោបាយ​ទាំងពីរ​អស់​តម្លៃ​ដែល​ត្រូវ​លើក​មក​និយាយ​ទៀតហើយ​។​ហេតុដូច្នេះ​ហើយ​បានជា​លោក យក​ពេលវេលា​នេះ​ទៅ​គិតគូរ​រឿង​ផ្សេងៗ​ទើប​មាន​ប្រយោជន៍​ជាង​ដូចជា​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ពលរដ្ឋមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រឿង​ចរាចរណ៍​ឬក៏ គិតគូរ​ពី​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​និង​ការរក្សាសន្តិសុខ​ជូន​ប្រជាជន​បាន​កំសាន្ត​សប្បាយ​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សាកល​, បុណ្យចូលឆ្នាំ​ចិន​និង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​នឹង​ចូល​មកដល់​ប៉ុន្មាន​ខែ​ខាងមុខនេះ​ជាដើម ហើយ​ជាពិសេស​គឺ​តាមដាន និង​ចាត់ចែង​នូវ​បណ្តា​វិធានការ​បង្ការ​ផ្សេងៗ​ប្រឆាំងនឹង​មេរោគ​កូ​រ៉ូ​ណា​។​

​ហើយ​ខ្ញុំ​ក៏​កត់សំគាល់​ផងដែរ​ថាបើ​មាន​ពេល​សេសសល់​ពី​ការងារ​ខ្លះ​លោក ហ៊ុន សែន បាន​យក​ពេលនោះ​ទៅ​ហាត់ប្រាណ​ដើម្បី​សុខភាព​វិញ​ល្អ​ជាង​។​សម្រាប់​បុរសខ្លាំង​កម្ពុជា​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ក្នុងការ​បែងចែក​ពេលវេលា​និង​ការ​ស្គាល់​កាលៈទេសៈ​ថា​ពេលណា​ត្រូវធ្វើ​អ្វី​? ពេលណា​ត្រូវ​និយាយ​អ្វី​?​និង​ជាពិសេសពេលណា​ដែល​ត្រូវ​នៅ​ស្ងាត់ស្ងៀម​គឺជា​គន្លឹះ​នៃ​ភាពជោគជ័យ​របស់​អ្នកដឹកនាំ​ក៏ដូចជា​របស់​អ្នកនយោបាយ​។​

​ដូច្នេះ​ភាពស្ងប់ស្ងាត់​ពី​រឿង​នយោបាយ​របស់លោក ហ៊ុន សែន មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ​ពោលគឺ​មកពី​លោក​យល់ឃើញថា​កាលៈទេសៈ​នេះ​គ្មាន​តម្លៃ​ទាល់ តែ​សោះ​ដែល​ត្រូវ​ចំណាយពេល​និយាយ​រឿង​នយោបាយ​ជាពិសេស​និយាយ​ពី​គូបដិបក្ខ​ដែល​កំពុង​បាក់​លោង​ទៅហើយនោះ ។ ក្នុងស្ថានភាព​បែបនេះ​យុទ្ធសាស្ត្ររបស់​បុរស​ខ្លាំង​ដែល​ខ្ញុំ​ធ្លាប់​កត់ សំគាល់​នោះ​គឺ «​ទុកអោយ​សត្រូវ​រឺ​គូរ​ប្រជែង​ខ្សោយ​មិន​ស្លាប់ រឺ​ខ្សោយ​មុន​ស្លាប់​»​។​

​ផ្ទុយទៅវិញ​នេះ​ជា​ពេលវេលា​ដែល​ត្រូវ​គិតគូរ​ពី​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​ធំៗ​សម្រាប់​ជាតិ​និង​ប្រជាជន​ជាពិសេស​ពេលនេះ​ពិភពលោក​បាននិងកំពុង​ព្រួយបារម្ភ​និង​ដោះស្រា យ​បញ្ហា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ឈ្មោះ​កូ​រ៉ូ​ណា ។ ​ដូច្នេះ​រឿង​នយោបាយ​កំប៉ិកកំប៉ុក​អង្ករ​កំប៉ុង​មួយចំនួន​ក៏​ក្លាយជា​កាកសំណល់​ដែល​គេ​បោះចោលក្នុង​ធុងសំរាម​បាត់ទៅហើយ​ជាពិសេស​ចាប់តាំងពី​ក្រោយ​ថ្ងៃទី ៩​វិច្ឆិកា​២០១៩​មក​អ្វីៗ​ក៏បាន​កើតឡើង​ដូច​ការព្យាករណ៍​ទុក​មែន​ពោលគឺ​អ្នកនយោបាយ​ដែលលោក កឹម សុខា ដាក់​រហស្សនាម​ថា « ក្បាល​មិន ជា​ប់​មេឃ ជើង​មិន​ជាប់​ដី​» ត្រូវបាន​គេ​លុបឈ្មោះ​ចេញពី​សង្វៀន​នយោបាយ​ក​ម្ពុ​ជា​បាត់ទៅហើយ​។​

​ប៉ុន្តែ​អ្វីដែល​គួរកត់សម្គាល់​ពេលនេះ​គឺ​នៅពេលដែល​លោក ហ៊ុន សែន ស្ងៀមស្ងាត់​លោក កឹម សុខា បែរជា​កំពុង​លៀន​អណ្តាត​ក្នុងការ​តតាំង​ក្តី​នៅឯ​តុលាការ​ក្នុង​សំ ណុំ​រឿង​«​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» រឺ​រឿង «​ក្បត់ជាតិ​» ទៅវិញ​។ សំណុំ​រឿងនេះ​កំពុង​សង្កត់ក​ជនជាប់ចោទ កឹម សុខា ឲ្យ​លៀន​អណ្តាត​ជា​រៀងរាល់ថ្ងៃ ។លៀនអណ្តាត​ពីព្រោះ​ម្យ៉ាង​ដោយ សារតែ​ក្រុម​មេធាវី​ដើមបណ្តឹង​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុងការ​ដាក់បន្ទុក ។ រីឯ​ម្យ៉ាងទៀត​បន្ថែម​ពីលើ​ភស្តុតាង​ដែល​មេធាវី​ដើមបណ្តឹងមាន​ក្នុង​ដៃ​លោក កឹម សុខា ខ្លួនឯង​ស្រាប់តែ​ដោយ​ខ្ជីខ្ជារ ទាមទារ​ឲ្យ​តុលាការបញ្ចាំង​វីដេអូ​ជាង​មួយ​ម៉ោង​ដែល​ខ្លួន​គិតថាជាការ​ដោះ​បន្ទុក​ពី​ការចោទប្រកាន់​។ ប៉ុន្តែផ្ទុយ​ពី​ការរំពឹងទុក​មេធាវី​ដើមបណ្តឹង​បានចាត់ទុក​ឯកសារ​វីដេអូ​នោះ​ថាមានតម្លៃ​ណាស់​ក្នុងការ​បញ្ជាក់ថា​ភស្តុតាង​ដែល​មេធាវី​ដើមបណ្តឹង​បាន​ដាក់ចូល​តុលាការ​គឺ ជា​ភស្តុតាង​ដែលមាន​មូលដ្ឋាន​កាន់តែ​រឹងមាំ​ពីព្រោះ​អ្វីដែល​មាន​ក្នុងវីដេអូ​ខ្លី​នោះ​ក៏មាន​ទាំងស្រុង​នៅក្នុង​ឃ្លី​បវីដេអូ​វែង​របស់លោក កឹម សុខា ដោយ​គ្មាន​ការកែច្នៃកាឡៃ​អ្វី​ទាំងអស់​។ ហេតុដូច្នេះ​ហើយ​បានជា​មេធាវី ដើមបណ្តឹង​បានចាត់ទុក ភស្តុតាង​ដែល​ដាក់​ដោយ​លោក កឹម សុខា គឺ​ដើម្បី​ដាក់បន្ទុក​លើ​លោក កឹម សុខា ខ្លួន ឯង​ទៅវិញ​។​

​បន្ថែម​ពីលើ​នេះ​ក៏​អាច​ចាត់ទុកថា​ជា​រឿង​មហា​ស៊យ​របស់លោក កឹម សុខា ក៏​ថា​បានដែរ ពីព្រោះ​ខណៈដែល​ខ្លួន​កំពុង​តតាំង​ក្តី​យ៉ាង​លំបាក ដើម្បី​ដោះ​បន្ទុក​ស្រាប់តែ លោក សម រង្ស៊ី ឯណោះ​វិញ​ក៏បានផ្តល់​សក្ខីកម្ម​អំពី​ភាព​ជាប់​ពាក់ព័ន្ធ​របស់លោក កឹម សុខា​និង​របស់ សម រង្ស៊ី ខ្លួនឯង​ក្នុង​សំណុំរឿង​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​។​

​សម រង្ស៊ី បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​នូវ សំណេរ​ជា​អក្សរ​ផង​និង​រូបភាព​ជាច្រើ ន​ផង​ដោយ​បញ្ជាក់ថារូបលោក សម រង្ស៊ី ផ្ទាល់​ក៏ដូចជា​លោក កឹម សុខា​ ដែរបាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ផែនការ​ក្បត់ជាតិ​ដើម្បី​រៀបចំ​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​ដែលជា​ទោសឧក្រិដ្ឋ។ ការសារភាព​របស់លោក សម រង្ស៊ី​ត្រូវគេ​មើលឃើញថា​ជា​ចេតនា​យ៉ាងច្បាស់​ក្រឡែត​ក្នុងការ​ដាក់បន្ទុក​បន្ថែ​ម​លើ​លោក កឹម សុខា ក្នុង​ម​ហិ​ច្ឆិ​តា​ដណ្តើម​អំណាច​ក្នុង​បក្ស​មកកាន់​កាប់​វិញ​តែប៉ុណ្ណោះ​។​ភស្តុតាង​ដែល​ផ្តល់ដោយ​លោក សម រង្ស៊ី ត្រូវបាន​មេ ធាវី​ដើមបណ្តឹង​ប្រកាស​ទទួលយក​ដោយ​អំណរគុណ​ដើម្បី​ដាក់បន្ទុក​បន្ថែម​លើ​ជនជាប់ ចោទ​កឹម សុខា​។ ដោយសារតែ​ភស្តុតាងបន្ថែម​លើ​ភស្តុតាង​បែបនេះហើយ​ដែល​បានធ្វើ​ឲ្យ​ការដាក់បន្ទុក​លើ​លោក កឹម សុខា កាន់​តែមាន​ទម្ងន់​ធ្ងន់​លៀន​អណ្តាត​ពិបាក​នឹង​រើខ្លួន​រួច​ណាស់​។​

​ងាក​ទៅ​មើល​លោក សម រង្ស៊ី ឯណោះ​វិញ​ចាប់តាំងពី​លោក ហ៊ុន សែន លែង​នឹកនា​ដល់ រីឯ​សារព័ត៌មាន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​នានា​ក៏​នាំគ្នា​ឈប់​និយាយ​ពី​ឈ្មោះអ្នកនយោបាយ​រូបនេះ​តទៅទៀត​ដែរ។ កុំថាឡើយ​ការនិយាយ​ដោយ​ចំពោះ​សូម្បីតែ​និយាយ​ដោយ​ប្រយោល​ក៏​លោក ហ៊ុន សែន មិន​នឹកនា​ដែរ ។ ស្ថានភាព​បែប នេះហើយ​ដែល​បានធ្វើ​ឲ្យ សម រង្ស៊ី បាត់ឈ្មោះ​អស់​សំឡេង​ពី​ឆាកនយោបាយ​កម្ពុជា​ស្ទើរតែ​ទាំងស្រុង ។ ដោយ​ដឹងថា​ខ្លួន​អស់​តម្លៃ​ដោយសារតែ​នយោបាយ​បោក ប្រាស់​ប្រជាភិថុតិ​រុក​គួ​ន​ឆ្កិះ​ឆ្កៀល​ដដែលៗ​ទើប​សម រង្ស៊ី ក៏​កើត​ចិត្ត​ភ័យព្រួយ​និង​ចង់​មានឈ្មោះ​និង​សំឡេង​ឡើងវិញ​។​

​ដើម្បី​សម្រេច​គោលដៅ​នេះ សម រង្ស៊ី គ្មាន​ជំរើស​អ្វី​ក្រៅ​តែ​ប្រើ​មធ្យោបាយ​តែមួយគត់​ដែល​ធ្លាប់ប្រើ​ដដែលៗ​ជា​ហូរហែរ​មកនោះ​គឺ​ខំប្រឹង​តោង​កាលី​បលោក ​ហ៊ុន សែន ក្រែង​លោកនាយក​រដ្ឋមន្ត្រី​ឆ្លើយឆ្លង​ជាមួយ​។ ស្នៀត​តោង​កាលី​បលោក ហ៊ុន សែន ដែល​សម រង្ស៊ី បាន​ប្រើ​ចុងក្រោយ​នេះ​គឺ​ការ​បង្ហោះ​រូបភាព​ជាប់​ជាមួយ​លោក​ ហ៊ុន សែន ក្នុង​ហ្វេ​ស​ប៊ុ​ក​និង និយាយ​ចាក់​ដោត​ដើម្បី​ឲ្យ​បុរស​ខ្លាំង​កម្ពុជា​ឆ្លើយតប​។ ពេលខ្លះ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ពេលខ្លះ​ខំ​ស្រែក​ឡែ​ឡែ​តាម​វិទ្យុ​អាស៊ីសេរី​។ ប៉ុន្តែ​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​សម រង្ស៊ី មិន​ទទួលបាន លទ្ធផល​នោះឡើយ​ពោលគឺទោះជា សម រង្ស៊ី ខំ​បង្ហោះ​រូបថត​និង និយាយ​ចាក់​ដោត ចាក់​ចង្កេះ​យ៉ាងណា ក៏​លោក ហ៊ុន សែន មិន​ចាប់អារម្មណ៍​សោះឡើយ​។ ការ​នៅ​ស្ងៀមស្ងាត់​មិន​តបត​ក៏​ព្រោះតែ​លោក ហ៊ុន សែន យល់ច្បាស់​ណាស់​ថា សម រង្ស៊ី​ជាម​នុស្ស​គ្មាន​តម្លៃ​ដែល​ត្រូវ​តប ត​ជាមួយ​ទាល់តែសោះ​។​

​ខ្ញុំ​យល់ឃើញថា​ការយល់ឃើញ​បែបនេះ​រប​ស់លោក ហ៊ុន សែន ពិតជា​ត្រឹមត្រូវ​ណាស់​ពីព្រោះ​កុំថាឡើយ​ដល់​ទៅ​លោក ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​សូម្បី តែ​សារព័ត៌មាន​និង​ប្រជាពលរដ្ឋ​ទូទៅ​ក៏​មិន​ចាត់ទុក​អ្នកនយោបាយ​«​ក្បាល​មិនជា​ប់​មេឃ ជើង​មិន​ជាប់​ដី​» រូបនេះ​ក្នុង​ក្រសែភ្នែក​ទៀត​ដែរ​។ ហើយ​បើ​និយាយ​ដោយ​ខ្លី បើ​លោក ហ៊ុន សែន កាន់តែ​នៅ​ស្ងៀមស្ងាត់ សម រង្ស៊ី កាន់តែ​អស់​តម្លៃ កឹម សុខា កាន់តែ​លៀន​អណ្តាត​គឺ​លៀន​អណ្តាត​ដោយសារ​ស្នាដៃ សម រង្ស៊ី ដែល​ចង់​ល្បីឈ្មោះ​ឡើងវិញ​និង​ចង់​ក្តាប់​អំណាច​ឲ្យ​ជាប់​មិន​ព្រលែង​ឲ្យ កឹម សុខា ម្តងទៀត​នោះទេ ។ បើ​ដូច្នេះ​មែន​ប្រហែលជា​ត្រូវ​រង់ចាំ​ដល់​សេះ​ដុះ​ស្នែង​ហើយ​ទើប​លោក ហ៊ុន សែន ប្រោស​ជីវិត​នយោបាយ​អោយ សម រង្ស៊ី ឡើងវិញ​៕BR

ដោយ​៖ អ្នកតាមដាន នយោបាយ​តុ​កាហ្វេ

​​