​លួចបាន​ម្តង​ញ៉ាម​ទៅ​ម្តងទៀត​ជាប់​ខ្នោះ​ទាំង​៤​នាក់​តែម្តង​

386
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​៤​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​ឃាត់ខ្លួន​ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​ដែក​នៅ​ឃ្លាំង​ដែក​មួយកន្លែង​ស្ថិតនៅ​ផ្លូវ​បេតុង​ភូមិ​តាបស់​សង្កា​ត​ព្រៃវែង​ខណ្ឌដង្កោ​កាលពី​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៩​។​

​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​រួចមក​ជនរងគ្រោះ​ឈ្មោះ​ឆន​ដា​វុ​ទ្ធ​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ដែល​ត្រូវជា​ម្ចាស់​ឃ្លាំង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ស​ង្កា​ត់​ព្រៃវែង​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​មានឈ្មោះ​ស៊ីន​សុខ​ហេង​អាយុ​១៦​ឆ្នាំ​។​

​ឈ្មោះ​ហេង​ចាន់​ណាត​អាយុ​១៥​ឆ្នាំ​។​ឈ្មោះ​តក​សុវណ្ណ​អាយុ​១៩​ឆ្នាំ​និង​ទី​៤៖​ឈ្មោះ​ផន​បញ្ញា​អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ខ្វា​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕S/​