​លួច​គេ​បាន​វា​គ្រាន់​ពេល​គេ​តាម​ទាន់​ជាប់​ខ្នោះ​សមត្ថកិច្ច​

265
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ​ម្នាក់​ឈ្មោះ​ទិន​សុ​ផា​ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​មុខរបរ​អ្នកបំរើ​ការងារ​តាម​ផ្ទះ​។​បន្ទាប់ពី​ត្រូវបាន​ម្ចាស់ផ្ទះ​ប្តឹង​ពីបទ​លួច​(​ហូល​,​ផាមួង​,​ក្រណាត់​ក្បិន​និង​អាវ​,​សំពត់​ដែល​កាត់​រួច​)​ជាច្រើនលើក​ច្រើនសារ​នៅ​ចំណុច​ផ្ទះ​លេខ​១៣៨BIS​ភូមិ​ជ្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្រោយពេល​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​យកមក​សួរនាំ​ស្ត្រី​ជនសង្ស័យ​បាន​សារភាព​ឱ្យដឹងថា​ខ្លួន​និង​កូនស្រី​ឈ្មោះថា​ស្រី​និ​ច​អាយុ​១៨​ឆ្នាំ​បានមក​បម្រើ​ការងារ​ផ្ទះ​ផ្នែក​ចុងភៅ​និង​អនាម័យ​របស់​ម្ចាស់ផ្ទះ​។​ដោយ​ទទួលបាន​ប្រាក់ខែ​២០០​ដុល្លារ​ក្នុង​មួយខែ​ជា​រៀងរាល់ថ្ងៃ​រូប​ខ្លួន​និង​កូនស្រី​តែងតែ​បោសសម្អាត​តាម​បន្ទប់​ដាក់​ខោអាវ​,​បន្ទប់ដេក​រាល់ថ្ងៃ​ដោយ​ម្ចាស់ផ្ទះ​ទុក​សោរ​បន្ទប់​ឱ្យ​បើក​ចូល​។​លុះ​ពេល​បោសសម្អាត​ហើយ​ទើប​ប្រគល់​សោរ​ឱ្យ​ម្ចាស់ផ្ទះ​វិញ​។

​រហូតដល់​អំឡុង​ខែមីនា ឆ្នាំ​២០១៩ រូប​ខ្លួន ក៏មាន​គំនិត​ចង់បាន ហូល ផាមួង ទើប​កើត​ចិត្ត​លួច​តែម្តង គឺ​លួចបាន​ហូល​ផាមួង​ដែល​កាត់​រួច​៤,​សំពត់​៣​និង​ក្រណាត់​ហូល​ផាមួង​៩​ក្បិន​ហើយ​រូបគេ​លួច​ជាច្រើនលើក​ច្រើនសារ ដើម្បី​សន្សំ​ឱ្យបាន​ច្រើន រួច​ផ្ញើរ​តាម​ឡាន​តាក់ស៊ី​ទៅផ្ទះ​នៅ​ខេត្តកំពង់ចាម​។

​បន្ទាប់ពី​ធ្វើការ​សួរចម្លើយ​រួច ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំ​ណុំ​រឿង និង​បញ្ជូន​ជនសង្ស័យ ខាងលើ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩៕S/