​លួច​គេ​វា​គ្រាន់​ម្ចាស់​ទាន់​ហៅ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​

568
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ស្រុក​បាណន់​កាលពី​ព្រឹក​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ស្ត្រី​សង្ស័យ​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​គាស់​ទម្លុះទម្លាយ​ផ្ទះ​អ្នក​ដ​ទែ​បំណង​យក​ទ្រព្យសម្បត្តិ​)​។​ស្ត្រី​សង្ស័យ​រូបនេះ​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចាប់ខ្លួនបាន​តាម​ពាក្យបណ្តឹង​ផ្ទាល់មាត់​កាលពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​ភូមិ​ភ្នំ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

លោក​វរសេនីយ៍ឯក​ប៉ាន់​នី​អធិការនគរបាល​ស្រុក​បាណន់​បាន​ឲ្យ​ដឹងថា​ស្ត្រី​សង្ស័យ​មានឈ្មោះ ភិន សុឃឿន​ហៅ​ឡី​វីន​អាយុ​៣២​ឆ្នាំ​នៅ​ភូ​មិន​រា​ឃុំ​បាឡាត់ស្រុក​សង្កែ​។​ជនសង្ស័យ​បាន​សារភាពថា​ដំបូង​ខ្លួន​បាន​ប្រើ​ដៃ​ទាញ​ចំរឹង​ប​ង្អូ​ច​ផ្ទះ​គេ​។​ម្ចាស់ផ្ទះ​ឈ្មោះ​ភួង​សា​រ៉ង​ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​រួច​ចូលទៅក្នុង​ផ្ទះ​គាស់​ទូ​ក្នុង​បន្ទប់​ដោយ​ប្រើ​កន្ត្រៃ​។​តែ​ត្រូវ​ម្ចាស់​គេ​ទាន់​ក៍រាយ​ការណ៍​ឲ្យ​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​នគរបាល​ស្រុក​បាណន់​បញ្ជូនទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕S/

​លួច​គេ​វា​គ្រាន់​ម្ចាស់​ទាន់​ហៅ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​