​លួច​ជក់​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ឃាត់ខ្លួន​

174
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះបង្ក្រាប​អ្នក​ជក់​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​១៨​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៩ នៅ​ចំណុច​កាស៊ីណូ​ត្រ​ពី​កា​ណា ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថាៈ ជនសង្ស័យ​២​នាក់ ១- ឈ្មោះ​ឈឿន​រ៉ានី​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ទី​២- ឈ្មោះ សិទ្ធ អឿ​ក ភេទ ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មក​រស់នៅ​ភូមិ​ក្បាលកោះ​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​។​រឹបអូស​វត្ថុតាង​នៅនឹងកន្លែង​កើតហេតុ​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១២​កូន​ថង់ ទម្ងន់ ១០,៩៧​ក្រាម ៕S/


)​

រូប​ថ​តៈ​ជនសង្ស័យ​២​នាក់​លួច​ជក់​គ្រឿងញៀន​សកម្ម​ត្រូវបាន​កំលាំង​អាវុធហត្ថ​ក្រុង​ឃាត់ខ្លួន​(​រូបៈ ប​.​ជ័យ