​លួច​ម៉ូតូ​គេ​ជិត​២០​ថ្ងែ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការខេត្ត​

336
ចែករម្លែក
  • 6
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ នៅ​ចំណុច ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៧ ខែមករា​ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​០០​នាទី ។​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមករា​ឆ្នាំ​២០១៩​តាម​បញ្ជា​របស់លោក ប៉ង់ សុ​យុ​ទ្ធា​រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក​ឡុង យោធា​វីរៈ​អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ ប៊ិន​.​រ៉ាត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ពីបទ​លួច​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១១​ពាក់​ស្លាក​លេខ​បាត់ដំបង 1K-5671 ។​ចំណែក​ជនរងគ្រោះ​ឈ្មោះ សួន​.​កំសត់ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ។​សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​ម៉ូតូ​មួយគ្រឿង​ជូន​ជនរងគ្រោះ​វិញ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/


#