​លួច​ឡាន​ដឹកទំនិញ​ពី​ដេប៉ូ​លក់​ឈើ​នៅ​ក្រុង​ស្វាយ​រៀងមក​ជាប់​ខ្នោះ​នៅ​ស្រុក​ស្វាយជ្រំ​

495
ចែករម្លែក
  • 4
    Shares

ខេត្តស្វាយរៀង​៖​សមត្ថកិច្ច​ស្រុក​ស្វាយជ្រំ​បាន​ស្ទាក់ចាប់​ជនសង្ស័យ​ម្នាក់​ក្រោយពី​ធ្វើ​សកម្មភាព​លួច​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​នៅ​ដេប៉ូ​លក់​ឈើ​មួយកន្លែង​នៅ​ក្រុង​ស្វាយរៀង​ហើយ​បើក​រត់គេច​ដល់​ឃុំ​ពោធិ​រាជ​ស្រុក​ស្វាយជ្រំ​។​ករណី​លួច​រថយន្ត​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ដេប៉ូ​លក់​ឈើ​ក្នុងភូមិ​បាក់​រនាស់​សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​មាន​ករណី​លួច​រថយន្ត​ពី​កន្លែង​ដេប៉ូ​មួយ​ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ងិន​សុខា​ភេទ​ស្រី​អាយុ​៥១​ឆ្នាំ​មុខរបរ​លក់​ឈើ​។​ជនសង្ស័យ​ដែល​លួច​រថយន្ត​ដែលមាន ឈ្មោះ អន ស​ក្ក័​រ៉ា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ពោធិ​តា​ហោ សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង រួម​នឹង​វត្ថុតាង​រថយន្ត​ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 3D-4443 នៅ​ចំណុច​លើផ្លូវ​លេខ​៣១៥ ស្ថិតក្នុង​ភូមិ​ពោធិ​តា​រាជ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/​

#