“​លើកកម្ពស់​យេន​ឌ័រ​និង​កិច្ច​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​ដ៏​មាន​សារៈសំខាន់​”

641
ចែករម្លែក
  • 28
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០១៩​លោកស្រី​ញូ​ង​ចរិយា​អ៊ុន​ចាន់​ដា​តំណាង​លោកស្រី​សួស​យ៉ា​រ៉ា​ទេវី​ប្រធានកិត្តិយស​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​ខេត្តព្រះវិហារ​។​រួមជាមួយ​លោកស្រី​ជា​ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត​បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ​ដល់​បងប្អូន​នារី​មកពី​ក្រុង​ស្រុក​ឃុំ​សង្កាត់​ទូទាំង​ខេត្តព្រះវិហារ​។​

​ក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​លើក​ទី​១០៨​ទិវា​នារី​អន្តរជាតិ​៨​មីនាឆ្នាំ​២០១៩​ក្រោម​ប្រធានបទ​«​លើកកម្ពស់​សមាសភាព​យេន​ឌ​រ័​និង​កិច្ច​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​ដ៏​មាន​សា​រះ​សំខាន់​»​។​លោកស្រី​ញូ​ង​ចរិយា​អ៊ុន​ចាន់​ដា​មានប្រសាសន៍ថា​ស្ត្រី​ពិតជា​អាច​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត​។​

​លោកស្រី​បាន​បន្តថា​បន្ថែមថា​ក្រោម​ការដឹកនាំ​ឈ្លាសវៃ​សម្តេច​តេ​ជោ​បាន​ដាក់ចេញ​ផែនការ​អភិវឌ្ឍ​២០១៩/២០៣០​និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​លើកកម្ពស់​យេនឌ័​និង​កិច្ច​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។​ដើម្បី​កំណើន​ការងារ​សមធម៌​និង​ប្រសិទ្ធភាព​ក្នុងន័យ​ចូលរួមចំណែក​ដ៏​សំខាន់​ព​ន្លឿ​ន​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ ។​

​លោកស្រី​បាន​ណែនាំ​ដល់​បងប្អូន​ស្ត្រី​ទាំងអស់​បន្ត​ជួយ​គាំទ្រ​ស្ត្រី​ឲ្យ​ទទួលបាន​ឱកាស​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ពេញលេញ​ក្នុងសង្គម​ព្រោះ​ស្ត្រី​និង​បុរស​ពិតជា​ដៃគូ​ដ មាន​សារៈសំខាន់ និង​សូម​ឲ្យ​ស្ត្រី​ពង្រឹងសមត្ថភាព​ជំនាញ​បន្ថែមទៀត​ដើម្បី​ចូលរួម​គ្រប់​កិច្ចការ​សង្គម​ព្រមទាំង​ចេះ​សាមគ្គីភាព ចេះ​ជួយ​គ្នា​ទៅវិញទៅមក ៕S/