​លើកដែក​ប៉ះ​នឹង​ខ្សែភ្លើង​ចរន្តអគ្គិសនី​ឆក់​កម្មករ​ពីរ​នា​ក់ប​ណ្តា​ល​ឱ្យ​រងរបួស​ធ្ងន់​

505
ចែករម្លែក
  • 28
    Shares

ដោយ​៖​បូកគោ​/​កំពត​៖​កម្មករសំណង់​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពីរ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្តាលឱ្យ​ធ្លាក់​ទើរ​ជាប់​នឹង​សំណាញ់​របាំង​ការដ្ឋាន​ដោយសារ​លើកដែក​រន្ទា​ប៉ះ​ខ្សែភ្លើង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​ទ្វី​ខាងត្បូង​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​កាលពី​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ក្នុងករណីនេះ​១.​ឈ្មោះ​អុន អាត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​,២.​ឈ្មោះ​ធា​ធី​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​។​អ្នក​ទាំងពីរ​មាន​ស្រុកកំណើត​នៅ​ឃុំ​ភ្នំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ តែ​មក​ធ្វើជា​កម្មករសំណង់ និង​ស្នាក់​នៅក្នុង​ខេត្តកំពត​។

​តាម​សម្តី​រៀបរាប់​របស់​អ្នកឃើញ​ហេតុការណ៍​ថា​មុនពេល​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​កម្មករ​ទាំងពីរ​នាក់​កំពុង​ដោះ​រន្ទា​ដែក​ចេញពី​ជញ្ជាំង​ដែល​បាន​បូក​ស៊ីម៉ង​តិ៍​រួច​បម្រុង​យកទៅ​រៀប​នៅ​កន្លែង​ផ្សេង​។

ស្របពេលនោះ​ស្រាប់តែ​ដែក​រន្ទា​បាន​ប៉ះ​ជាមួយ​ខ្សែភ្លើង​លាត​របស់​អង្គភាព​អគ្គិសនី​ទើប​ចរន្ត​ឆក់​បណ្តាលឱ្យ​អ្នក​ទាំងពីរ​ធ្លា​ក់មក​ទើរ​នឹង​ស្បៃ​របាំង​ការដ្ឋាន​សន្លប់​ស្តូកស្តឹង​ដោយ​មិនមាន​អ្នកណា​អាចជួយ​បាន​។​

ជុំវិញ​ករណីនេះ​មជ្ឈដ្ឋាន​មួយចំនួន​បានដាក់​ការបន្ទោស​ថា​ហេតុការណ៍​គ្រោះថ្នាក់​នោះ​បណ្តាលមកពី​សំណង់​ធ្វើ​បំពាន​លើ​ចំណីផ្លូវ​ទើប​ពេល​ឡើងដល់​លើ​ជញ្ជាំង​កៀក​ជាមួយ​ខ្សែភ្លើង​បណ្តាលឱ្យ​កើត​គ្រោះអាក្រក់​បែបនេះ​៕S/​