​លើកទឹកចិត្ត​កុមារ​ឱ្យ​ចាប់អារម្មណ៍​ការសិក្សា​ដោយ​បង្កើត​សួន​កម្សាន្ត​ក្នុង​បរិវេណ​សាលា​

1648
ចែករម្លែក
  • 17
    Shares

​ដោយៈ​បូកគោ​/​កំ​ពតៈ​ក្រោម​ជំនួយ​ឧបត្ថម្ភ ពី​ក្រុមហ៊ុន​កា​សី​ណូ ហា​ទៀន វី​ហ្កា​ស ក្នុង​បរិវេណ​សាលាបឋមសិក្សា ភូមិ​ថ្កូវ ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច បង្កើតបានជា​សួន​កម្សាន្ត ដើម្បី​ទាក់ទាញ​ទឹកចិត្ត​កុមារ ឱ្យ​ចាប់អារម្មណ៍ មក​សិក្សា​ជាប្រចាំ​។​

​លោក ជា នាក់ នាយក​សាលាបឋមសិក្សា​ភូមិ​ថ្កូវ បាន​រៀបរាប់ថា ឆ្លើយតប​នឹង​តម្រូវការ របស់​មាតាបិតា និង​លោកគ្រូ អ្នកគ្រូ នៃ​សាលាបឋមសិក្សា ភូមិ​ថ្កូវ ក្រុមហ៊ុន​កាស៊ីណូ ហា​ទៀន វី​ហ្កា​ស ដែលមាន​ទីតាំង ក្បែរ​ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក បាន​បង្កើត​សួន​កម្សាន្ត ក្នុង​បរិវេណ​សាលា ដោយ​បំពាក់​ឧបករណ៍ សម្ភារ សម្រាប់​ក្មេង​លេង ជាច្រើន​ប្រភេទ​។ តាមរយៈ​សួន​កម្សាន្ត ដែល​ចំណាយ​អស់ បួន​ពាន់​ដុល្លារ​នេះ នឹង​ធ្វើឱ្យ​សាលាបឋមសិក្សា​ភូមិ​ថ្កូវ កាន់តែ​មាន​ភាព​ទាក់ទាញ ពិសេស​ធ្វើឱ្យ​កុមារ ឱ្យ​ចាប់ចិត្ត ផ្តោតអារម្មណ៍ ចង់​មក​ចូល​សិក្សា កាន់តែខ្លាំង​ឡើង​។

​លោកនាយក​សាលា បាន​បញ្ជាក់ថា តំណាងឱ្យ​លោកគ្រូ អ្នកគ្រូ មាតាបិតា ក៏ដូចជា សិស្សានុសិស្ស​ទាំងអស់ លោក​សូម​ថ្លែងអំណរគុណ ចំពោះ​ម្ចាស់​អំណោយ នូវ​ការ​ជ្រោមជ្រែង រហូត​បង្កើតបាន​សួន​កម្សាន្ត ដែលជា​សមិទ្ធផល ដ៏​ថ្មី​សន្លាង និង​មិន​ធ្លាប់មាន​នេះ​។
​លោក គង់ ឌី តំណាង​ក្រុមហ៊ុន កាស៊ីណូ ហា​ទៀន វី​ហ្គាស បាន​មានប្រសាសន៍ថា ក្នុង​បំណង​ចូលរួមចំណែក លើកស្ទួយ និង​ជំរុញ​វិស័យ​អប់រំ នៅ​កម្ពុជា ក្រុមហ៊ុន​កាស៊ីណូ ហា​ទៀន វី​ហ្គាស តែងតែ​ចូលរួម ក្នុង​សកម្មភាព​ផ្សេងៗ ជាមួយ​គ្រឹះស្ថានសិក្សា ពិសេស​ផ្តោតលើ ការផ្តល់​សម្ភារ​សិក្សា ការចូលរួម​ធ្វើ​អនាម័យ បរិស្ថាន នៅតាម​សាលារៀន ជាដើម​។

​លោក​តំណាង​ក្រម​ហ៊ុន បាន​បន្តថា ក្រៅពី​ការបង្កើត​សួន​កម្សាន្ត ដោយ​បំពាក់​ឧបករណ៍ ច្រើន​ប្រភេទ តម្លៃ​បួន​ពាន់​ដុល្លារ​នេះ ក្នុងឱកាស​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ លោក Rhys Jones នាយក​ក្រុមហ៊ុន កាស៊ីណូ ហា​ទៀន វី​ហ្គាស ក៏បានផ្តល់​កុំព្យូទ័រ បី​គ្រឿង ដល់​សាលាបឋមសិក្សា​ភូមិ​ថ្កូវ ដើម្បី​ជួយ​សម្រួល​ការងារ របស់លោក​គ្រូ អ្នកគ្រូ ផងដែរ​៕S/

​លើកទឹកចិត្ត​កុមារ​ឱ្យ​ចាប់អារម្មណ៍​ការសិក្សា​ដោយ​បង្កើត​សួន​កម្សាន្ត​ក្នុង​បរិវេណ​សាលា​