​លើកទឹកចិត្ត​អ្នករត់ម៉ូតូឌុប​ដោយ​ជួសជុល​ម៉ូតូ​និង​ព្យាបាល​ជំងឺ​ឥត​គិត​

979
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះវិហា​រៈលោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​ជា​ប្រធាន​សមាគមន៍​អ្នករត់ម៉ូតូឌុប​បានប្រកាស​លើកទឹកចិត្ត​ដល់​សមាជិក​ទាំងអស់រ​បស់​សមាគមន៍​អ្នករត់ម៉ូតូឌុប​គឺ​ការជួសជុល​ម៉ូតូ​និង​ការព្យាបាល​ជំងឺ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​តាម​មណ្ឌល​សុខភាព​នានា​។​

​លោក​អភិបាលខេត្ត​មានប្រសាសន៍​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិកសមាគម​ន៍​អ្នករត់ម៉ូតូឌុប​ប្រមាណ​ជាង​១០០​នាក់​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​។​

​លោក​អ៊ុន​ចាន់​ដា​បាន​គូសបញ្ជាក់ថា​បងប្អូន​ដែល​ចូល​ជា​សមាជិក​សមាគមន៍​អ្នករត់​ម៉ូតូ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​សមាគមន៍​ដូចជា​៖​ការចូល​ជា​សមាជិកសមាកម​ន៍​គឺ​មិន​តម្រូវឱ្យ​បង់ប្រាក់​ឡើយនិង​ចេញ​ប័ណ្ណសម្គាល់ខ្លួន​សមាជិក​។​ពិសេស​ជាង​នេះ​គឺ​ការជួសជុល​ម៉ូតូ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​១៦​មករា​ក៏ដូចជា​នៅតាម​ម​ណ្ឌុ​ល​សុខភាព​នានា​។​

​ករណីនេះ​ដោយ​គ្រាន់តែ​សមាជិក​ម្នាក់ៗ​បង្ហាញ​ប័ណ្ណសម្គាល់ខ្លួន​ប៉ុណ្ណោះ​។​ជាមួយគ្នានេះ​លោក​អ៊ុន​ចាន់​ដាក៍​បាន​ណែនាំ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្រូវ​បិទ​ប័ណ្ណសមាជិក​សមាគមន៍​អ្នករត់ម៉ូតូឌុប​នៅតាម​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ចាប់ពី​ថ្ងៃស្អែក​នេះ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​លោកគ្រូ​ពេទ្យ​គាត់​បា​ម​ដឹង​។​

​លោក​អភិបាលខេត្ត​អ៊ុន​ចាន់​ដា​ក៏បាន​សំណូមពរ​តែ​ម្យ៉ាង​ដល់​បងប្អូន​ដែលជា​សមាជិកសមាគម​ន៍​អ្នករត់ម៉ូតូឌុប ត្រូវ​ផ្តល់ព័ត៌មាន​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ។​ដូចជា​គ្រឿងញៀន​ល្បែងស៊ីសង​ជាដើម​មក​សមត្ថកិច្ច​។​សមត្ថកិច្ច​នឹង​ចាត់ការ​ដោយ​សម្ងាត់​មិន​ប៉ះពាល់​ដល់​បងប្អូន​នោះទេ​។

ស្របពេល​និង​ការបោះឆ្នោត​ជិត​ចូលមក​ដល់ លោក​ក៏​អំពាវនាវ​ឱ្យ​បងប្អូន​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​ហើយ​មិនត្រូវ​ជឿ​តាម​ការអូសទាញ តាម​ការ​ញុះញុង​របស់​ជន​អគតិ​នោះទេ​។ ការបោះឆ្នោត​លើក​នេះ​សំខាន់​ណាស់​មិន​ត្រឹមតែ​ជ្រើសរើស​តំណាងរាស្ត្រ​ទេ គឺ​យើង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេសជាតិ​។​

​លោក​អ៊ុន​ចាន់​ដា​ក៏បាន​ធ្វើការ​សំណូមពរ​ឱ្យ​សមាជិក​គ្រប់ៗ​រូប​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។ ពិសេស​ត្រូវ​ចូលរួម​ជាមួយ​អជ្ញាធរ​ដែនដី សមត្ថកិច្ច​ក្នុងការ​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ពិសេស​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​៕S/

​លើកទឹកចិត្ត​អ្នករត់ម៉ូតូឌុប​ដោយ​ជួសជុល​ម៉ូតូ​និង​ព្យាបាល​ជំងឺ​ឥត​គិត​