​លេខា​បក្ស​ក្រុង​ធៀន​ជីន​កោតសរសើរ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងការ​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​រីកចំរើន​និង​សុខសន្តិភាព​

673
ចែករម្លែក

​ភ្នំពេញ​៖​លេខា​បក្ស​ក្រុង​ធៀន​ជីន​ប្រទេស​ចិន​បាន​កោតសរសើរ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេសធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាព​ធូរធារសេដ្ឋកិច្ច​មាន​កំណើន​ខ្ពស់ និងប្រទេសជាតិ​មាន​សុខសន្តិភាព​ដ៏​ពេញលេញ។លោក​បានលើកឡើង​បែបនេះ​នៅក្នុងជំនួប​សំដែង​ការគួរ​ជាមួយ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ២៩ ខែតុលា នៅ​វិមាន​សន្តិភាពទីស្តីការ​នាយករដ្ឋមន្ត្រី ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​លោក លី ហុង​ស៊ុ​ង (Li Hongzhong) សមាជិ​ក​ការិយាល័យ​នយោបាយ​និង​ជា​លេខា​បក្ស​ក្រុង​ធៀន​ជីន​(Tingin)​ប្រទេស​ចិន​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់លោក​ប្រធានាធិបតី​xi jinping​និង​លោក នាយករដ្ឋមន្ត្រី លី ខឺ​ឈាំ​ង ជូន​ចំពោះ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា ។ លោក​បាន​ជម្រាបជូន​សម្ដេច​ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​បាន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​តាមរយៈ​នេះ​លោក​បាន​មើលឃើញថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ជីវភាព​ធូរ ធារ កម្ពុ​ជាមាន​សេដ្ឋកិច្ច​កំពុងតែ​រីកចំរើន និង សង្គម​កម្ពុជា​ក៏មាន​ភាពសុខសាន្ត​គួរ​ឲ្យ​កត់សំគាល់​។

​លោក លី ហុង​ស៊ុ​ង បាន​បន្តថា​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​និង​ស្ថិរភាព​នយោបាយ​ដែលជា​កត្តា​នាំ​ឲ្យ​កម្ពុ​ជាមាន​ឳ​កាស​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ន៌​ប្រទេស និង ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ។ហេតុដូច្នេះ​ហើយ​បានជា​សម្ដេច​តេ​ជោ ហ៊ុន សែន​និង គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​លើសលប់នឹង​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​នាពេល​កន្លងមកនេះ ។ ពី​នោះ​ទៅទៀត​លោក​ក៏បាន​កោតសរសើរ​ចំពោះ​ការដឹក នាំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹម​ត្រូវធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​ក្លាយទៅជា​មិត្ត​ដែក ថែប ។

​លោក​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ​គឺ​ក្នុង​គោលបំណង​ជំរុញ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំនិងប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ចិនកម្ពុជា និង ជាការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ ក៏ដូចជា​ចូលរួម​អបអរ​ខួប​ទំនាក់ ទំនង​ការទូត ៦០​ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​និង​ជំរុញ​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ជាពិសេស​ទីក្រុង​ធៀន​ជីន​និង​ព្រះរាជាណាចក្រ កម្ពុជា ។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ពាំនាំ​ពាក្យ​ផ្តាំ​សួរសុខទុក្ខ​ពី ប្រធានាធិប តី ​ស៊ី​ ជីន​ពីង​ និង​ លោកនាយក​រដ្ឋមន្ត្រី​លី ខឺ​ឈាំ​ង ជូន​ចំពោះ​សម្ដេច​ណា​ពេលនេះ ។ ឆ្លៀតឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​ប្រជាជន​ចិន​ដែល​ទើបតែ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន ឆ្លង​សមុទ្រ​ដែលមាន​ប្រវែង​ជាងគេ​លើ​ពិភពលោក​ដែលមាន​ប្រវែង​ជាង ៥០ គីឡូម៉ែត្រ​ដោយ​សម្ដេច​បញ្ជាក់​កាលពី​អតីតកាល​ចិន​មាន​មហា​កំផែង។ប៉ុន្តែ​ប​ច្ចុប្បន្ន​ជន​ចិន​មាន​ស្ពាន​ឆ្លង​សមុទ្រ​ដែល​វែង​ជាងគេ​បំផុត​នៅលើ​ពិភពលោក។ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពី​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​យល់ ស្រប​ចំពោះ​ការលើកឡើង​របស់លោក លី ហុង​ស៊ុ​ង ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​ឈាន​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល និង រហូត​ឈានដល់​ដំណាក់កាល​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង ក្លាយជា​មិត្ត​ដែកថែប​នាពេល​បច្ចុប្បន្ន ៕​