​លេចឮ​ដំណឹង​ណា​ខុន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឌុ​ច​លីដា

1050
ចែករម្លែក
  • 14
    Shares

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ក្រៅពី​មានការ​ដាក់បន្ទុក​សង្ស័យ​របស់​ទស្សនិកជន​ជា​ច្រើ​រូប​ថា​តារា​សម្តែង​ស្រី​ប្រុស​ស្រស់​សង្ហារ​មួយគូ​កំពុងតែ​សំងំ​បង្កាត់ភ្លើង​ស្នេហ៍​ជា​បន្តបន្ទាប់​ខណៈដែល​ពួកគេ​ឧស្សាហ៍​បណ្តើរគ្នា​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​មិន​ថា​កម្មវិធី​សិល្បៈ​ឬ​ក្រៅ​រង្វង់​សិល្បៈ​ឡើយ​។

​តារា​សម្តែង​ខ្ពស់ស្រឡះ​ណា​ខុន​ត្រូវបាន​គេ​សង្ស័យថា​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយនឹង​កញ្ញា​ស្រអែម​ស្រស់​ឌុ​ច​លីដា​។​ព្រោះតែ​អ្នក​ទាំងពីរ​តែងតែ​បណ្តើរគ្នា​ទៅណា​មក​ណា​យ៉ាង​ត្រសង និង​ស្និទ្ធស្នាល​ផ្អែមល្ហែម​ដោយ​មិន​ខ្វល់​ជាមួយនឹង​ភ្នែក​ញាតិ​ទៀតផង​។​កាយវិការ​ទាំងនេះហើយ​បានធ្វើឱ្យ​ញាតិ​ជិតខាង​លួច​ច្រណែន​ថា​អ្នក​ទាំងពីរ​ល្អូកល្អើន​នឹង​គ្នា​ធ្វើឱ្យ​អ្នក​អត់​គូ​ទាំងឡាយ​ច្រណែន​និង​ស្នេហា​វ័យក្មេង​មួយគូ​នេះ​។

​តាម​ការ​ខ្សឹបប្រាប់​ពី​អ្នក​ស្និទ្ធ និង​រង្វង់​សិល្បៈ​បាន​បង្ហើប​អោយដឹងថា ឌុ​ច លីដា មិនសូវ​ឃ្លាតឆ្ងាយ​ពី ណា​ខុន​នោះទេ​ជា​ញឹកញាប់​គេ​ឧស្សាហ៍​ឃើញ​អ្នក​ទាំងពីរ​ចេញទៅ​ប្រទេសជិតខាង​ជាមួយគ្នា​ជាច្រើន​ដង​។ មិន​ថា​ការចេញ​ទៅនោះ​ជា​រឿង​ផ្ទាល់ខ្លួន​ឬ​ការងារ​រកស៊ី​ជាមួយគ្នា​ឡើយ​។ បន្ថែមទៀត ប្រភព​ថា អ្នក​ទាំងពីរ​ថ្មីៗ​នេះ​ក៏មាន​គម្រោង​បង្កើត​ជំនួញ​រួមគ្នា​ដែរ​គ្រាន់តែ​មិនទាន់​ដល់ពេល​គេ​ប្រកាសប្រាប់​តែប៉ុណ្ណោះ​។

ងាក​មក​តារា​សម្តែង​ស្រី​វ័យក្មេង​លីដា​បាន​និយាយថា​នាង​ពិតជា​ស្និទ្ធស្នាល​ជាមួយនិង​តួរ​ប្រុស​ម្នាក់នេះ​មែន​«​ណា​ខុន​» ។​ប៉ុន្តែ​ក្នុងន័យ​ជា​បងប្អូន​ល្អ​នឹង​គ្នា​ប៉ុណ្ណោះ​មិនមាន​អ្វី​ច្រើន​លើសពី​មិ​ត​ភាព​ឡើយ​។ នាង​ថា​ដោយសារតែ​ណា​ខុន​ជា​មិត្ត​ល្អ​មាន​ចំណង់​ចំណូលចិត្ត​ដូចគ្នា​ជាមួយ​នាង​។​អីចឹង​ហើយ​ទើប​នាង​តែងតែ​នៅក្បែរ​ដើម្បី​ពិភាក្សា​ការងារ​និង​ចែករំលែក​រឿង​មិន​សប្បាយចិត្ត​ព្រោះ​មាន​មិត្ត​ល្អ​ពិតជា​ពិសេស​ជាង​មាន​មាសប្រាក់​ទៅទៀត​។

​ទោះបីជា​ចម្លើយ របស់ ឌុ​ច លីដា មិន​ចំ​និង​អ្វីដែល​ទស្សនិកជន​បានដាក់​បន្ទុក​សង្ស័យ​ក៏ដោយ ក៏​ប្រិយមិត្ត​នៅតែ​យល់ថា អ្នក​ទាំងពីរ​ពិត​ស្រលាញ់គ្នា ជាក់​ជាមិនខាន​។ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ ណា​ខុន​និង​លីដា​តែងតែ​នៅ​ជាមួយគ្នា​ជាប់​ជានិច្ច​។​យ៉ាងណា​ទស្សនិកជន​នៅតែ​ចង់​ផ្គូរ​ផ្គង​ឱ្យ​ពួកគេ​ស្រឡាញ់គ្នា​ជា​គូស្នេហ៍ និង​ជូនពរ​ពួកគេ​ឱ្យ​ស្រឡាញ់គ្នា​រហូត​ដឹក​ដៃ​គ្នា​ចូល​រោង​ជ័យ​៕S/

​ ​

#