​លេបថ្នាំ​សរសៃប្រសាទ​លើស​កំណត់​បង្ក​ឱ្យ​យុវជន​ម្នាក់​ស្លាប់​

1627
ចែករម្លែក
  • 16
    Shares

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​លេបថ្នាំ​សរសៃប្រសាទ​យូ​ហើយ​លើស​កំណត់​បង្ក​ឱ្យ​យុវជន​ម្នាក់​ស្លាប់​កាលពី​យប់​ម៉ោង​១១ ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០១៨ ។​ជនរងគ្រោះ​មានឈ្មោះ​នាគ ណែ​ប ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ឃូ​ស្វាយ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​ឱ្យដឹងថា​:​មុន​គ្រោះថ្នាក់​ជនរងគ្រោះ​បាន​លេបថ្នាំ​ឈ្មោះ​អា​មី​ទ្រី​ប​ទី​លីន​(​តាម​ការបញ្ជាក់​របស់​គ្រូពេទ្យ​ថា​ថ្នាំ​សម្រួល​អារម្មណ៍​) លើស​កំណត់​បណ្តាលឱ្យ​ប្រកាច់ ។​ក្រុមគ្រួសារ​បាន ដឹក​ជនរងគ្រោះ​ទៅ​ម​ន្ទិ​រ​ពេទ្យ​ដើម្បី​សង្គ្រោះ​។

ប៉ុន្តែ​ទៅដល់​មុខ​គ្លីនិក​មួយ ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។​ម្តាយ​ឈ្មោះ​ល្មុត សី បាន​បំភ្លឺថា កូន​របស់គាត់​មាន​ជំងឺសរសៃប្រសាទ ហើយ​បាន​លេបថ្នាំ​ប្រភេទ​ខាងលើនេះ​រយៈពេល​៤​ឆ្នាំ​មកហើយ។​ថ្នាំ​នេះ​កូន​របស់ខ្លួន​បាន​ទិញ​ពី​ទីក្រុង​ភ្នំពេញ​លេប​ដោយ​ខ្លួនឯង​។​ការសន្និដ្ឋាន​របស់ខ្លួន​ការស្លាប់​របស់​កូន​បណ្តាលមកពី លេបថ្នាំ​លើសពី​ការកំណត់​របស់​ពេទ្យ​ទើប​ប្រតិកម្ម​ថ្នាំ​បណ្តាល​ឱ្យស្លាប់​ដូច្នេះ ៕S/

​លេបថ្នាំ​សរសៃប្រសាទ​លើស​កំណត់​បង្ក​ឱ្យ​យុវជន​ម្នាក់​ស្លាប់​