​លោកគ្រូ​អ្នកគ្រូ​ស្មើរ​អាណាព្យាបាល​ទី​ពីរ​ដែលជា​គុណធម៌​មិនអាច​កាត់ថ្លៃ​បាន​

307
ចែករម្លែក

​ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​លើកឡើងថា​”​គុណគ្រូ​ស្មើរ​និង​ការដឹងគុណ​អាណាព្យាបាល​ទី​២​និង​គោរព​មាតាបិតា​យើងទាំងអស់គ្នា​ដែលជា​គុណធម៌​មួយ​ដ៏​ប្រពៃ​មិនអាច​កាត់ថ្លៃ​បាន​”​។​ក្នុង​ពិធី​គរុ​គុណ​ឬ​រំលឹក​គុណគ្រូ​នៃ​វិទ្យាល័យ​ហ៊ុនសែន​ឧ​ត្ត​រ​មានជ័យ​នូវ​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​។​
​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​លើកឡើងថា ការដឹងគុណ​លោកគ្រូ អ្នកគ្រូ គឺជា​ការបញ្ជាក់​អំពី​ទឹកចិត្ត​កតញូ​របស់​សិស្សានុសិស្ស​គ្រប់រូប​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្ហាត់បង្រៀន​សិស្ស​គ្រប់រូប​ឱ្យមាន​នូវ​ពុទ្ធិ​ច្បាស់លាស់​ប្រកបដោយ​បញ្ញាញាណ​។

​ក្នុងការ​ត្រិះរិះ​នូវ​រាល់​កិច្ច​ការរកស៊ី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ប្រកបដោយ​គុណធម៌​និង​សិ​ល​ធម៌​ល្អ​ក្នុងសង្គម​។​ដើម្បី​ក្លាយទៅជា​ទំពាំង​ស្នង​ឬ​ស្សី អភិវឌ្ឍន៍​កសាង​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​នៅពេល​អានា​គត់​។​

​លោក​បន្ដថា​ក្រៅពី​ឪពុកម្តាយ​គឺមាន​តែ​លោកគ្រូ​អ្នកគ្រូ​នេះហើយ​ដែលជា​មាតាបិតា​ទី​២​ដែល​ពួកគាត់ បាន​បង្ហាត់ បង្រៀន​នូវ​ចំណេះដឹង​ជាច្រើន​ដល់​សិស្ស​គ្រប់គ្នា ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ល្អៗ មាន​សមត្ថភាព​ពេញលេញ​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​ភាពរឹងមាំ​របស់​ប្រទេសជាតិ​និង​ជា​អ្នក​បន្តវេន​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការកសាង​ប្រទេសជាតិ​។​

​លោក​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើរ ទៅដល់ សិស្សានុសិស្ស​ទាំងអស់ ត្រូវតែ​ខិតខំ​រៀនសូត្រ​ឲ្យ​ពូកែ និង​ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ដើម្បី​ក្លាយខ្លួន​ទៅជា​សិស្ស​ល្អ​កូន​ល្អ​មិត្ត​ល្អ​និង​ពលរដ្ឋ​ល្អ​សម្រាប់​ប្រទេសជាតិ​នាពេល​អ​នាគ​ត់​។​

ជាពិសេស សិស្សានុសិស្ស ត្រូវមាន​ក្រមសីលធម៌​ក្នុងការ​រស់នៅ និង​ស្តាប់​ដំបូន្មាន​របស់​ឪពុកម្តាយ​លោកគ្រូ​អ្នកគ្រូ​។​គោរព​វិន័យ​ជាដាច់ខាត​ព្រោះ​វិន័យ​នេះហើយ​គឺជា​ក្រមសីលធម៌​មិនអាច​ខ្វះ​បាន​ដូច​ពាក្យស្លោក​មួយ​ឃ្លា​ថាៈ​វិន័យ​នាំមក​នូវ​សេចក្តីថ្លៃថ្នូរ ៕​S/