​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​នឹង​អញ្ជើញ​មកដល់​កម្ពុជា​នៅវេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក​នេះ​

280
ចែករម្លែក

ដោយ​(​តារា​រិ​ទ្ធ​)​ភ្នំពេញ​៖​លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល​ឡាវ​បាន​អញ្ជើញ​មកដល់​កម្ពុជា​ហើយ​កាលពី​វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេក​២​ថ្ងៃពី​(​ថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ​២០១៩) ។

លោកនាយករដ្ឋមន្រ្តីឡាវ អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពេលកន្លងមក ។(រូបថតឯកសារ)

​បន្ទាប់ពី​មកដល់​កម្ពុជា​លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ នឹង អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។ បន្ទាប់ពី​កិច្ច​ជំនួប​ពិភាក្សា​ការងារ​នាយករដ្ឋមន្ត្រី​ទាំងពីរ​និង​អញ្ជើញ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន។បន្ទាប់មក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ផងដែរ ។​
​ ​
​ការជួបគ្នា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ឡាវ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កងទ័ព​ឡាវ​ចំណុះ​ឲ្យ​យោធា​ខេត្ត​ចម្ប៉ា​សាក់​ស្ថិតនៅ​ទល់មុខ​ភូមិ​ខ្លឹម ឃុំភ្លុក ស្រុក​មឿង​មុន ខេត្ត​ចម្ប៉ា​សាក់ បាន​ចូលមក​តំបន់​ទន្លេរពៅ កាលពី​ថ្ងៃទី ១៤ ខែសីហា​កន្លងទៅ​។​

​បើតាម​អ្នក​នាំពា​ក្រ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ដែល​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​និង​បញ្ហា​ព្រំដែន ។

​បន្ទាប់មក​លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យនិង ​គោរព​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌល​ព្រះករុណាព្រះបាទ​ស ម្ដេច​ព្រះ​ន​រោ​ត្ដម សីហនុ«​ព្រះ​បរម រតន​កោដ្ឋ​» ។ បន្ទាប់ពី​ដាក់​កម្រងផ្កា​រួច​នាយករដ្ឋមន្ត្រី​ឡាវ​អញ្ជើញ​ជួប​សម្តែង​ក​ការគួរ សម​ជាមួយ​សម្តេចអគ្គ​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៅ​វិមាន​រដ្ឋសភាជាតិ​។​បន្ទាប់ពី​ជំនួប​ជាមួយ​សម្តេច​អគ្គ​ពញា​ចក្រី ហេង សំរិន រួចមក​នាយករដ្ឋមន្ត្រីឡាវ​អញ្ជើញ​ជួប​សម្តែង​ក​ការគួរសម​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ នៅ​វិមាន​ព្រឹទ្ធសភា​។​
​ ​
​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នៅ​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង​និង​ពង្រីក​បន្ថែមទៀត នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់​សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា​និង​ឡាវ ៕

#