​លោកស្នងការ​ន​របាល​ខេត្តកំពង់ឆ្នាំង​ដឹកនាំ​មន្ត្រី​គោរព​វិ​ញ្ញា​ក្ខ័​ន្ធ​សព​លោក​វរសេនីយ៍ទោ​

589
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​កាលពី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ​ទោ​ខូវ​លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​អមដំណើរ​ដោយ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​បាន​អញ្ជើញ​គោរព​វិ​ញ្ញា​ក្ខ័​ន្ធ​សព​លោក​វរសេនីយទោ​បួរ​សាវ៉ាត​នាយរង​ការិយាល័យ​សរុប​ផែនការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដែល​បានទទួល​មរណៈភាព​ដោយ​រោគាពាធ​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង ។​

​ដើម្បី​ជា​កិច្ច​តបស្នង​ចំពោះ​ការខិតខំ​បម្រើ​ជាតិ​មាតុភូមិ​ក្នុង​ជួរ​កម្លាំង​នគរបាលជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បំពាក់​ឋានន្តរសក្តិ​ជា​កិ​ច្ចប​ច្ឆា​រម​ណៈ​ថ្នាក់​វរសេនីយឯក​ដល់​សព​លោក​បួរ​សាវ៉ាត​ផងដែរ​។​នៅក្នុង​ឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ​ទោរ​ខូវ​លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​សំដែង​នូវ​សមាណ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​។​

​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព​និង​បាន​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់​លោក​បួរ​សាវ៉ាត​ដែលជា​ការបាត់បង់​នូវ​មន្ត្រីនគរបាល​មួយរូប​ដែល​កន្លងមក​លោក​បាន​លះបង់​នូវ​កម្លាំង​កម្លាំងចិត្ត​និង​បាន​ជំនះ​នូវ​រាល់​ការលំបាក​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​បម្រើ​ប្រជាពលរដ្ឋ​ដោយស្មោះ​ស្ម័គ្រ​ការពា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​

​លោក​ឧ​ត្ត​ម​សេនីយ​ស្នងការ​បានឱ្យ​លើកឡើង​ទៀតថា​ទោះបីជា​លោក​បួរ​សាវ៉ាត​បានទទួល​មរណៈភាព​ក៏ពិតមែន​។ ប៉ុន្តែ​បា​នប​ន្យ​ល់​ទុក​នូវ​គំរូ​វីរភាព សម្រាប់​មន្ត្រីនគរបាល​ជំនាន់​ក្រោយ​ធ្វើជា​បទ​ពិ​សោធន៍​យកមកអនុវត្ត​ដើម្បី​ក្លាយជា​កម្លាំង​នគរបាលជាតិ​ដ៏​ល្អ​សម្រាប់​បម្រើ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

​នៅក្នុង​ឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ​ទោ​ខូវ​លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​នាំយក​នូវ​ថវិកា​ជាង​១២​លាន​រៀល​ដែលជា​ថវិកា​របស់​សមា​គម​ន៍​មិត្ត​នគរបាលជាតិ​និង​ថវិកា​ចូលរួម​របស់​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង អង្ករ​ចំនួន​១០០​គីឡូក្រាម​ផងដែរ ។​

​ក្រុមគ្រួសារ​នៃ​សព​លោក​បួរ​សាវ៉ាត​បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​និង​ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដែល​តែងតែបាន​យកចិត្តទុកដាក់​ទំនុកបម្រុង​ចាប់​តាំងតែ​ពី​លោក​បួរ​សាវ៉ាត​ធ្លាក់ខ្លួន​ឈឺ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​និង​នៅផ្ទះ​។​ដែល​នេះ​ជា​គុណូបការៈ​ដ៏​ធំធេង​បំផុត​សម្រាប់​ក្រុមគ្រួសារ​ដែលមាន​ថ្នាក់ដឹកនាំ​យកចិត្តទុកដាក់​គិតគូរ​បែបនេះ​៕S/​