​លោកស្នងការ​ឱ្យកម្លាំង​នគរបាល​ត្រៀម​បង្ការ​និង​ទប់ស្កាត់​គ្រោះទឹកជំនន់​

187
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ឱ្យកម្លាំង​នគរបាល​ស្រុក​ជល់​គី​រី​ទាំងអស់​ត្រៀមកម្លាំង​ជាប់​ជានិច្ច​ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះធម្មជាតិ​ផ្សេងៗ​ជាពិសេស​ពេល​ទឹកជំនន់​។​ការណែនាំ​របស់លោក​ស្នងកា​រ​ពេល​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គិរី​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​បាន​ណែនាំ​បន្ថែម​ដល់​លោក​អធិការនគរបាល​ស្រុក​ជល់​គី​រី​ខិតខំ​ជំរុញ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ឱ្យបាន​ល្អប្រសើរ​និង​បន្ត​ទប់ស្កាត់​ឱ្យបាន​នូវ​ចលនា​បដិវត្តន៍​ពណ៌​ដែល​បង្កឡើង​ដោយ​ទណ្ឌិត​សមរ​ង្ស៉ី​។​ក្នុង​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​កើតចេញពី​ការបោះឆ្នោត​។

​ក្រៅពីនោះ​ក៏ត្រូវ​បង្ក្រាប​និង​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ផ្សេងៗ​ក្នុង​ដែនដី​របស់ខ្លួន​ជាពិសេស​បទល្មើស​នេសាទ​និង​ហាម​ដាច់ខាត​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ទាំងអស់នោះ​៕S/​