​លោកស្រី​ម៉ែន​សំអន​កោតសរសើរ​ស្នាដៃ​ការងារ​របស់​បងប្អូន​នារី​

763
ចែករម្លែក

ស្វាយរៀងៈ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​កាលពី​ព្រឹក​ថ្ងៃ​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៩​នេះ​នៅ​សាលប្រជុំ​ធំសាលា​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​ស្នាដៃ​ការងារ​របស់​បងប្អូន​នារី​។​

​ជាមួយ​នោះ​អ្នកខ្លះ​បាន​ពលី​ជីវិត​ខ្លះ​ពិការ​ខ្លះ​មេម៉ាយ​ក្នុងន័យ​ការពារ​បូ​រណ​ភា​ទឹកដី​ដោយបាន​យក​អស់​ស្មារតី​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុងការ​បំពេញភារកិច្ច​ទទួលបាន​ជោគជ័យ​ក្នុងនាម​ជា​បុគ្គលិក​សមាគម​និង​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​ហើយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ គួរ​ជាទី​មោទនៈ នាពេល​កន្លងមក​។​

​លោកស្រី​ម៉ែន​សំអន​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាគមនារី​និង​អតីត​នារី​ជា​និវត្តន៍​ជន​ចំនួន​ប្រមាណ​ជាង​៣០០​នាក់​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ការបង្កើត សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ។​

ក្នុងឱកាស​នោះ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​សេចក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធានកិត្តិយស​សមាគមនារី​ផងដែរ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្តថា​រយៈពេល​៤០​ឆ្នាំ​សមាគមនារី​កម្ពុជា​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ស្រទាប់​មហាជន​ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ស​ក្កិ​សមជា​អ្នក​តំណាងឱ្យ​ផលប្រយោជន៍​របស់​នារី​និង​កុមារ​និង​ការផ្តល់​កិត្តិយស​ដោយ​ចាត់ទុក​នារី​ជា​ដៃគូរ​ដែល​ពុំ​អាច​ខ្វះ​បាន​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ ។

​ដោយឡែក​សម្រាប់​ខេត្តស្វាយរៀង​នារី​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កសាង​និង​ស្តា​ប្រទេសជាតិ​ដែល​សល់​ពី​ផេះផង់​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ក្នុងនោះ​នារី​បាន​ចូលរួម​ដោះមីន​ដែល​សល់​ពី​សង្គ្រាម​ទទួលបាន​ជោគជ័យ​ផងដែរ​។​

​លោកស្រី​ក៏បាន​ផ្សព្វផ្សាយ​អនុសាសន៍​ទាំង ១១​ចំណុច ដែលជា​លទ្ធផល​ដែល បានមកពី​សន្និបាត គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤១​អណ​ត្តិ​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បញ្ចប់ទៅ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ផងដែរ​៕S/​