​លោកស្រី​អនុរដ្ឋលេខាធិការ​ជួប​ជាមួយ​ពលរដ្ឋ​១៤៦​គ្រួសារ​

216
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​កំពង់ស្ពឺៈ​កាលពី​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការងារ​ពិការភាព​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​របស់​មន្ទី​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១៤៦​គ្រួសារ​មកពី​បណ្តាល​ក្រុង​ស្រុក​ទាំង​៨​ក្នុង​ខេត្តកំពង់ស្ពឺ​។​

​លោក​ស្ត្រី​យ៉ើ​អាស៊ី​គីន​អនុរដ្ឋលេខាធិការ​មានប្រសាសន៍ថា​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍​មហា​វិនាសកម្ម​ដែល​បាន​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន​។​ក្នុងនោះ​មាន​អត្រា​ជនពិការ​ខ្ពស់​ប្រជាជន​កម្ពុជា​ក៏​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​មួយចំនួន​ដែលនាំឱ្យ​មាន​ពិការភាព​ដូចជា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​។​ក្រៅពីនោះ​ក៏មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ការងារ ពិការ​ពី​កំណើត ចាស់ជរា និង​មូលហេតុ​ផ្សេងៗ​ទៀត ។​

​លោក​ស្ត្រី​យ៉ើ​អាស៊ី​គីន​បាន​បន្តថា​ក្នុង​ពិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ការងារ​ពិការភាព​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​លោក​ស្ត្រី​បាន​បន្តថា​ជនពិការ​ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់បញ្ចូល​ទៅក្នុង​គ្រប់​សកម្មភាព​អភិវឌ្ឍន៍​ហើយ​មិនត្រូវ​ទុក​ជនពិការ​ឱ្យនៅ​ដាច់ដោយឡែក​នោះទេ​។​ត្រូវធ្វើ​ឱ្យមាន​ការផ្លាស់​ប្ដូរ​ឥរិយាបថ​ការយល់ឃើញ​របស់​សង្គម​ចំពោះ​ជនពិការ​ក្នុងការ​ទទួលស្គាល់​សក​ម្ម​ភាព​និង​សំឡេង​របស់​ជនពិការ​។​ដែល​នាំមក​នូវ​ការលើកកម្ពស់​ដល់​ការអភិវឌ្ឍ​សង្គម​។​
​ជនពិការ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​យកឈ្នះ​នូវ​រាល់​ឧបសគ្គ​រារាំង​ផ្សេងៗ​ដោយ​ខ្លួនឯង​។​ដូចនេះ​ការដាក់បញ្ចូល​ពួកគេ​នៅ​គ្រប់​វិស័យ​ដោយ​ផ្អែកលើ​គោលការណ៍​សិទ្ធិ​ស្មើគ្នា ដើម្បី​ធ្វើឱ្យ​ជីវិត និង​គ្រួសារ​ពួកគេ​មាន​ភាព​ជំ​ហ៊ានៗ​។​ក្រៅពី​លិខិត​តុ​បក​រណ៍​អន្តរជាតិ​ដែល​ត្រូវបាន​គាំទ្រ​ដល់​ការ​សកម្ម​ការងារ​សក​ម្ម​ភាព​ជនពិការ​រដ្ឋ​រាជរដ្ឋាភិបាល​កម្ពុជា​។​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ខិតខំ​តាក់តែង​លិខិតបទដ្ឋាន​ច្បាប់​មួយចំនួន​ស្ដីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​ដែល​បានអនុម័ត​និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​។

​ជាមួយគ្នា​នោះដែរ​ក្នុងនាម​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រុមការងារ​សកម្មភាព​ជនពិការ ក​.​ស​.​ក​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ខេត្ត​ត្រូវ​រៀបចំ​បង្កើត​ឲ្យ​មាន​ក្រុមការងារ​ជនពិការ​ប្រចាំ​មន្ទីរ ដោយមាន​ប្រធាន​មន្ទីរ ជា​ប្រធាន ឬ​ជា​ប្រធានកិត្តិយស ដើម្បី​ជំរុញ​ឲ្យ​ការងារ​ពិការភាព ដំណើរការ​ទៅដោយ​សកម្ម និង​ប្រកបដោយ​ភាពរ​លួ​ន​។

ដូច្នេះ​នៅតាម​អង្គភាព​ដើម្បី​ជា​វាង​ការទទួល​ពិន័យ​ពី​រដ្ឋបាល​ជនពិការ​គ្រប់​អង្គភាព​ត្រូវតែ​រៀបចំ​ឲ្យ​បាន​ឆាប់​។​ហើយ​មន្ទីរ​អង្គភាព​ត្រូវបង្កើត​មូលនិធិ​និង​ការ​ស្រង់​ស្ថិតិ​ជនពិការ​នៅតាម​អង្គភាព​នីមួយៗ​។​ដោយ​យោងតាម​ស្មារតី​លិខិត​ចុះ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ផងដែរ​៕S/​