ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកកឹមសុខាអតីតប្រធានគណបក្សសង្គ្រោះជាតិកំពុងជួបពិភាក្សាការងារជាមួយលោកPatrickMurphyឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានៅវេលាម៉ោង២:៣០រសៀល ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩។ជំនួបនេះធ្វើនៅផ្ទះលេខ៩៧ផ្លូវ៣១៣សង្កាត់បឹងកក់២ខណ្ឌទួលគោក។នៅក្នុងជំនួបនេះដែរក្រុមអ្នកកាសែតជាតិនិងអន្តរជាតិត្រូវបានអនុញ្ញាតឱ្យចូលថតរូបពេលលោកកឹមសុខាស្វាគមន៍ជាមួយឯអគ្គរដ្ឋទូតអាមេរិក។ប៉ុន្តែមិនអនុញ្ញាតឱ្យចូលស្តាប់ជំនួបពិភាក្សានោះទេ។
អគ្គរដ្ឋទូតអាមេរិកបានសម្តែងការសួរសុខទុក្ខលោកកឹមសុខានិងបានស្តាប់ការលើកឡើងពីអ្វីដែលលោកចង់ឱ្យសហរដ្ឋអាមេរិកជួយជាបន្តទៀត។លោកកឹមសុខាសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់និងមានសិទ្ធិធ្វើនយោបាយឡើងវិញរួមទាំងបញ្ហាមួយចំនួនទៀត។សូមជម្រាបថាកាលពីព្រឹកថ្ងៃទី១១ខែវិច្ឆិកាលោកកឹមសុខាជួបពិភាក្សាការងារជាមួយលោកស្រីEvaNguyenBinhឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
គួរបញ្ជាក់ថា លោក កឹម សុខា អតីត ប្រធាន គណបក្ស សង្គ្រោះ ជាតិ ត្រូវបាន កម្លាំង សមត្ថកិច្ច ចាប់ខ្លួន នៅវេលា ម៉ោង ០០៖៣៥ នាទី យប់ ឈានចូល ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ពាក់ព័ន្ធ នឹង ទង្វើ ក្បត់ជាតិ ។ ដោយ ធ្វើតាម បញ្ជា របស់ មហាអំណាច អាមេរិក ដើម្បី ផ្តួលរំលំ រាជរដ្ឋាភិបាល កម្ពុជា ដោយ គំរូ នឹង ប្រទេស យូ ហ្គោ ស្លា វី និង សើ ប៊ី ។ លោក កឹម សុខា ត្រូវបាន ចាប់ខ្លួន នៅផ្ទះ របស់លោក ស្ថិតនៅ ផ្ទះ លេខ ៩៧ ផ្លូវ ៣១៣ សង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក ។
ការចាប់ខ្លួន លោក កឹម សុខា ធ្វើឡើង បន្ទាប់ពី វីដេអូ មួយ ដែល លោក កឹម សុខា ប្រធាន គណបក្ស សង្គ្រោះ ជាតិ បាន និយាយ សារភាព កាលពី ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៣ នៅ ប្រទេស អូស្ត្រាលី ថា ខ្លួន បានធ្វើ តាម បញ្ជា របស់ មហាអំណាច អាមេរិក ក្នុងការ រៀបចំ ផែនការ ផ្តួលរំលំ រាជរដ្ឋាភិបាល កម្ពុជា ដោយ យក គំរូ ទៅនឹង ប្រទេស យូ ហ្គោ ស្លា វី និង សើ ប៊ី ដែរ ៕S/