​លោក​គង់​គាំ​!​លោក​សម រង្ស៊ី គឺជា​អ្នក​សម្លាប់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​

487
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​គង់ គាំ ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ថ្លែងថា លោក​សម រង្ស៊ី គឺជា​អ្នក​សម្លាប់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​តាំងពី​យូរ​មកហើយ​។​

លោក​បាន​បន្តថា​សុំ​លោក​សមរង្ស៊ី​កុំ​បៀម​ឈាម​ព្រោះ​ដាក់​គេ​ចេះ​ទទួលខុស​ខ្លះ​ផង​ទៅ​។​ការ​ថ្លែង​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​បី​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ និង​សមាជ​វិសាមញ្ញ​នៅ​ព្រឹក​នៅ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ ២០១៩​នៅ ទី ស្នាក់ការ​កណ្ដាល​គណបក្ស​ឆន្ទៈ​ខ្មែរ​ផ្ទះ​លេខ​៧១​ផ្លូវ​សម្ដេច​សុធារស​សង្កាត់​ទន្លេ បាសាក់​ខណ្ឌ ចំការមន​រាជធានី ភ្នំពេញ ។

​លោក​គង់​គាំ​បាន​ថ្លែង​ទៅកាន់​សមាជិក​របស់​គ​ណ​បក្ស​ឆន្ទៈ​ខ្មែរ​ថា​សុំ​កុំ​ជឿ​សុំ​កុំ​ចាំ​សុំ​កុំ​ជួយ​មនុស្ស​ខូច​ក្រុម​សមរង្ស៊ី​។​លោក​សមរង្ស៊ី​ប្រហែលជា​គ្មាន​ពេល​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នោះទេ​។​

លោក​បាន​បញ្ជាក់ថា លោក​សម រង្ស៊ី ថា អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ថោកទាប​ណាស់ ។​ប៉ុន្តែ​លោក​សមរង្ស៊ី​អ្នក​ថ្លៃថ្នូរ​បានធ្វើ​អ្វីខ្លះ​?​សមរង្ស៊ី​រត់ចោលស្រុក​ច្រើនដង​មកហើយ មុន​បាន​ចូល​ស្រុក​វិញ​កន្លងមក​លោក​សមរ​ង្ស៊ី​សុំទោស​គេ​ដូច​តែ​គ្នា​។​ដូច្នេះ​កុំ​ដៀល​គេ​ឲ្យ​សោះ​៕S/​