​លោក​គន់គីម​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ​ចំនួន​៦១​គ្រួសារ​នៅ​ស្រុក​បាកាន​

419
ចែករម្លែក

​ដោយៈ​ពស​/​ពោធិសាត់ៈ​លោក​គន់គីម​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​សំណេះសំណាល​និង​ចែក​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​(​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​)​ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ​។

​ក្នុងនោះ​គ្រួសារ​ដែល​បានរស់នៅ​បំពេញ​គ្រប់លក្ខណៈ​របស់​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​ស្ថិតក្នុង​ភូមិ​សំ​សាន្ត ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​២៥ ខែមេសា​ឆ្នាំ​២០១៩​និង​មានការ​ចូលរួម​ពី​លោក ចេង ឡៃ អភិបាលរង​ខេត្តពោធិ៍សាត់​។​

​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តពោធិ៍សាត់ បាន​ជម្រាបជូន​ថា​ការចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​អចលនវត្ថុ​(​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​)​ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ​និង​គ្រួសារ​ចំនួន​៦១​គ្រួសារ​ស្មើនឹង​១១៤​ប័ណ្ណ​។​ជា​លើក​ទី​១​សម្រាប់​ខេត្តពោធិ៍សាត់​និង​ទូទាំងប្រទេស ក្រោយពី​ទទួលបាន​ការចាប់​ឆ្នោត​លើក​ទី​១​នា​ឆ្នាំ​២០១១​កន្លងមក​។
​អតីត​កងកម្លាំងប្រដាប់អាវុធ​និង គ្រួសារ​ដែល​បានដាក់​ពាក្យ​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង យុវ​នីតិ សម្បទា សម្រាប់​ខេត្តពោធិ៍សាត់​មាន​ចំនួន​៥៩៨ គ្រួសារ​ក្នុង​ឆ្នាំ​២០១០-២០១២​និង​២០១៣​។ ក្នុង​ឆ្នាំ​២០១១​មន្ទីរ​បានទទួល​ការអនុវត្ត​គម្រោង​ចំនួន​២០០​គ្រួសារ​ស្មើនឹង​២០០​ខ្នង​ផ្ទះ​ក្នុងនោះ​ផ្ទះ​សង់​ពី​ឈើ​១៤០​ខ្នង​និង​សង់​ពី​ឥដ្ឋ​៦០​ខ្នង​និង​ដី​ឡូ​តិ៍ កសិកម្ម ២០០ ឡូ​តិ៍​។

​លោក​បាន​លើក​ទៀតថា ជាមួយ​គម្រោង​នេះ​សម្បទា​និក​បានដាក់​ពាក្យ​រួច​និង​ចូលរួម​ចាប់ឆ្នោត​មាន តែ​១៥៧​គ្រួសារ ។​ក្នុងនោះ​មានតែ​៦១ គ្រួសារ​ប៉ុណ្ណោះ បានមក​រស់នៅ​និង​បំពេញ​គ្រប់លក្ខណ ទៅតាម​គោលការណ៍​របស់​សម្បទា​ន​សង្គមកិច្ច ។​

លោក​បានឱ្យដឹង​ដែរ​ថា គម្រោង​សម្បទាន​ដី សង្គមកិច្ច​ជូន​អតីតយុទ្ធជន​កងកម្លាំង​និង​គ្រួសារ​នៅ​ភូមិ​សំ​សាន្ត​មាន​ផ្ទៃដី​សរុប ៩៧.៥៦​ហិកតា ស្មើនឹង​១២០​ក្បាលដី​ក្នុងនោះ​ដី​លំនៅឋាន​៥៧​ក្បាលដី ដី​កសិកម្ម​៥៧​ក្បាលដី​និង​ដី​ម្ចាស់​មិន​មក​បំពេញ ទិន្នន័យ ៦​ក្បាលដី​។​

​មានប្រសាសន៍​សំណេះសំណាល​លោក​គន់គីម​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា​ដោយបាន​ថ្លែងថា​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ ជា​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ជា​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​។​ដោះស្រាយ​ស្ថានភាព​នា​ការកាន់កាប់​ដីធ្លី​ឲ្យ​មាន​សុវត្ថិភាព​ឈានទៅរក​ការ​គ្មាន​វិវាទ​ជម្រុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការគ្រប់ក្រង​និង​ប្រើប្រាស់​ដីធ្លី​ជាពិសេស​លើ​វិស័យ​កសិកម្ម​។

​ចាប់ពីពេលនេះ​តទៅ​អតីត​កងកម្លាំងប្រដាប់អាវុធ​និង​គ្រួសារ​ដែល​បានរស់នៅ​អចិន្ត្រៃយ៍​សម្បទាន​ដី​សង្គមកិច្ច​ក្នុងភូមិ​សំ​សាន្ត​ទាំង​៦១​គ្រួសារ​ទទួលបាន​នូវ​សុវត្ថិភាព​នៃ ការកាន់កាប់​គ្រប់គ្រង​ដីធ្លី​របស់ខ្លួន មិនមាន​ការរំលោភបំពាន​នោះ​ទៀតឡើយ​។

ជាមួយគ្នា​នោះ​សូម​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ​ក្រោយពី​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​នេះ​គប្បី​ប្រើប្រាស់​ដី​ទាំ​នោះ​ឲ្យ​អស់​លទ្ធភាព​លើ​ការងារ​បង្កបង្កើនផល​ចិញ្ចឹមសត្វ​សម្រាប់​ដោះស្រាយ​ជីវភាព​គួបផ្សំ​ប្រាក់​គោល​របប​ប្រចាំខែ​ប្រសើរ​ជាង​ការលក់​ដី​នាំ​ឲ្យ​បាត់បង់​ផលប្រយោជន៍​នោះ​ជា​រៀងរហូត​៕S/