​លោក​ឃួ​ង​ស្រេង​ចុះ​ពិនិត្យ​ស្ថា​ភាពជាក់ស្ដែង​នៅ​កន្លែង​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ពូក​

332
ចែករម្លែក

ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖​កាលពី​ម៉ោងជាង​៤​ល្ងាច ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថា​ភាពជាក់ស្ដែង​នៅ​កន្លែង​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ពូក​នៅ​សង្កាត់​បឹងទំពុន​ទី​១​ខណ្ឌមានជ័យ​ដែល​មិនទាន់​ថមថយ​នៅឡើយ​។​ក្នុងនោះ​លោក​បាន​ណែនាំ​ដល់​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ដែនដី​រក​គ្រប់​មធ្យោបាយ​ពន្លត់​អគ្គិភ័យ​នេះ​ឱ្យបាន​និង​ទប់ស្កាត់​កុំឱ្យ​រាលដាល​ព្រមទាំង​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​។​

​តាម​សេចក្ដីរាយការណ៍ នៅ​កន្លែង អគ្គិភ័យ​នេះ​កំពុង​បន្ដ​រីក​រាលដាល​ទៅកាន់​អគារ​កម្ពស់​៦​ជាន់ ដែល​នៅក្បែរនោះ​យ៉ាង​សន្ធោសន្ធៅ​ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​អន្ដរាគមន៍​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​។​សេចក្ដីរាយការណ៍​បញ្ជា​ក់ទៀត​ថា​នៅ​កន្លែងកើតហេតុ​ឡានទឹក​ជាច្រើន​គ្រឿង​កំពុង​បាញ់​ពន្លត់​គ្រោះថ្នាក់​សង្គម​នេះ​៕S/​

#