​លោក​ជា​សុផារ៉ា​ផ្តល់​គ្រឿងចក្រ​សម្អាត​ឆ្នេរសមុទ្រ​១​គ្រឿង​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ​

369
ចែករម្លែក

​ដោ​យះ​វណ្ណៈ​/​ព្រះសីហនុ​៖​លោក​អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ប្រាប់​បណ្តាញ​ពត៌មាន​ក្នុងស្រុក​ថា​លោក​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយ៍កម្ម​ក្នុងនាម​គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បានផ្តល់​ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ​នូវ​គ្រឿងចក្រ​ស​ម្អា​ឆ្នេរ ១​គ្រឿង ក្នុងចំណោម ២​គ្រឿង​ដូច​ការគ្រោងទុក​នៅ​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៩ ។

​ការទទួលបាន​គ្រឿងចក្រ​ឧ​បករ​ណ៏​សម្រាប់​សម្អាត​ឆ្នេរ​ខ្សាច់​នេះ​នឹង​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​អនាម័យ​មិនល្អ​ស្អាត​ដូចជា​សំរាម​កាកសំណល់​ផ្សេងៗ​នៅតាម​ឆ្នេរ​នានា​ក្នុង​ក្រុងព្រះសីហនុ​។​លោក​អភិបាលខេត្ត​មានប្រសាសន៍​បន្ថែមថា​ត្រាក់ទ័រ ១​គ្រឿង​នេះ នឹងធ្វើ​ការហ្វឹកហាត់​វិធី​ប្រើប្រាស់ និង​ថែទាំ ជាមុនសិន មុននឹង​ដាក់ឱ្យ​ប្រើប្រាស់ ដើម្បី​សម្អាត​អនាម័យ តាម​ឆ្នេរ​នានា​ក្នុង​ក្រុ​ង្រះ​សីហនុ ៕S/